អាមេរិក ផ្អាកប្រើប្រាស់យន្តហោះដឹកប្រធានាធិបតី Air Force One ទើបធ្វើថ្មី រយៈពេលមួយខែ

អន្តរជាតិ

សហរដ្ឋអាមេរិក កំពុងដកយន្តហោះ VC-25B Bridge Aircraft របស់ខ្លួនចេញពីសេវាកម្មប្រហែលមួយខែសិន សម្រាប់ការធ្វើឱ្យប្រសើរឡើងបន្ថែមទៀត ខណៈប្រធានាធិបតី លោក ដូណាល់ ត្រាំ នឹងប្រើប្រាស់យន្តហោះ Air Force One ចាស់ជំនួសសិន ក្នុងអំឡុងពេលនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Karoline Leavitt លេខាធិការសារព័ត៌មានសេតវិមានបាននិយាយនៅថ្ងៃទី២០ ខែកក្កដាថា ៖”យន្តហោះ Air Force One ថ្មីចុងក្រោយនេះ មានសុវត្ថិភាពទាំងស្រុងសម្រាប់ការប្រើប្រាស់របស់ប្រធានាធិបតីនៅពេលធ្វើដំណើរ ប៉ុន្តែវានឹងត្រូវឆ្លងកាត់ការធ្វើឱ្យប្រសើរឡើង និងការកែលម្អបន្ថែមទៀត ដើម្បីត្រៀមនៅរដូវស្លឹកឈើជ្រុះខាងមុខ ហើយវាត្រូវបានគេរំពឹងថានឹងចំណាយពេលប្រហែលមួយខែដើម្បីបញ្ចប់ការងារនេះ។ ក្នុងអំឡុងពេលនោះ ប្រធានាធិបតីនឹងប្រើប្រាស់យន្តហោះ Air Force One ចាស់ជំនួសសិន”។

យ៉ាងណាមិញ​ ការផ្អាកនេះត្រូវបានធ្វើឡើង ក្រោយលោក ត្រាំ បានធ្វើសេចក្តីថ្លែងការណ៍មួយថាយន្តហោះ Air Force One ថ្មី ដែលហៅឈ្មោះជាផ្លូវការថា VC-25B Bridge Aircraft នឹងត្រូវបានបញ្ជូនទៅកែលម្អឲ្យកាន់តែមានភាពប្រសើឡើងជាអតិបរមា។

គួរជម្រាបជូនថា យន្តហោះ VC-25B Bridge Aircraft ដែលត្រូវបានកែប្រែដោយក្រុមហ៊ុនការពារជាតិ L3Harris ពីយន្តហោះធម្មតា Boeing 747-8i និងត្រូវបានគេឲ្យរហស្សនាមថា «សេតវិមានលើវេហា» ដែលជាអំណោយពីប្រទេសកាតាកាលពីឆ្នាំមុន នឹងបម្រើជាយន្តហោះ Air Force One សម្រាប់ដឹកប្រធានាធិបតីអាមេរិក។ យន្តហោះនេះ មានតម្លៃប្រហែល ៤០០លានដុល្លារ៕​