លោក ត្រាំ និយាយលេងសើចថា ចង់ឈរឈ្មោះជាប្រធានាធិបតីសម្រាប់អាណត្តិទី៣ និងទី៤ ទៀត

អន្តរជាតិ

លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បាននិយាយដោយលេងសើចអំពីការឈរឈ្មោះជាប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិទីបី និងទីបួន ខណៈពេលកំពុងចូលរួមពិធីជប់លៀងមួយសម្រាប់អ្នកឆ្លើយឆ្លងព័ត៌មាននៅសេតវិមាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានថ្លែងនៅក្នុងពិធីជប់លៀងសារព័ត៌មាននៅសេតវិមាននៅថ្ងៃទី២៤ ខែកក្កដាថា ៖”អាណត្តិប្រធានាធិបតីទីពីរគឺតែងតែល្អជាង ហើយអាណត្តិទីបី ទីបួនគឺកាន់តែល្អជាងនេះទៅទៀត”។ មុនពេលលោកបាននិយាយបន្ថែមយ៉ាងរហ័សថា ៖”ខ្ញុំគ្រាន់តែលេងសើចប៉ុណ្ណោះ”។

គួរឲ្យដឹងផងដែរថា ជុំវិញពិធីជប់លៀងនេះត្រូវបានគ្រោងទុកជាលើកដំបូងសម្រាប់ខែមេសា ប៉ុន្តែត្រូវបានរំខាននៅពេលដែលខ្មាន់កាំភ្លើងម្នាក់បានព្យាយាមលុកលុយចូលទៅក្នុងព្រឹត្តិការណ៍នេះ ហើយវាត្រូវបានកំណត់ពេលរៀបចំធ្វើឡើងវិញ។

យ៉ាងណាមិញ ពិធីជប់លៀងអ្នកឆ្លើយឆ្លងព័ត៌មាននៅសេតវិមានគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយដែលប្រធានាធិបតីអាមេរិកតែងតែថ្លែងសុន្ទរកថាបែបកំប្លែងទៅកាន់អ្នកសារព័ត៌មាន រួមទាំងរឿងកំប្លែងអំពីខ្លួនឯងផងដែរ។

យ៉ាងណាមិញ គេនៅមិនទាន់ដឹងច្បាស់ថាលោក ត្រាំ លើកឡើងបែបនេះ​ ក្នុងន័យលេងបន្លំមែនឬយ៉ាងណានោះឡើយ ប៉ុន្តែបើតាមរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកបានចែងថា ប្រធានាធិបតីម្នាក់ៗអាចកាន់តំណែងបានអតិបរមាពីរអាណត្តិប៉ុណ្ណោះ៕​