ជប៉ុន កំពុងពិចារណាខ្ចីប្រាក់ពីបរទេស សម្រាប់គម្រោងថាមពលតម្លៃ ៣៣ពាន់លានដុល្លារ នៅអាមេរិក

អន្តរជាតិ

ប្រទេសជប៉ុន កំពុងពិចារណាខ្ចីប្រាក់ពីធនាគារបរទេសមួយចំនួន សម្រាប់គម្រោងផលិតថាមពលដើរដោយឧស្ម័នធម្មជាតិ នៅសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃការសន្យាវិនិយោគដែលត្រូវបានប្រកាសពីមុនចំនួន ៥៥០ពាន់លានដុល្លារជាមួយរដ្ឋាភិបាលអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមក្រសួងហិរញ្ញវត្ថុជប៉ុន បាននិយាយនៅក្នុងសារមួយបង្ហោះលើបណ្តាញសង្គម X ថា ៖” ប្រសិនបើការមានការផ្តល់កម្ចីពីធនាគារបរទេសកើតឡើងពិតមែន នោះវាគួរតែជួយសម្រួលបន្ថែមទៀតដល់ការផ្តត់ផ្គង់មូលនិធិរូបិយប័ណ្ណបរទេសដែលត្រូវការ ដើម្បីអនុវត្តគំនិតផ្តួចផ្តើមវិនិយោគថ្មីៗ”។

ទន្ទឹមនឹងនេះ​ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីសប្តាហ៍មុនថា ធនាគារ JPMorgan និងធនាគារអាមេរិកផ្សេងទៀតកំពុងខិតជិតឈានដល់ការព្រមព្រៀងផ្តល់កម្ចីក្រោមក្របខ័ណ្ឌវិនិយោគ ដែលប្រទេសជប៉ុន និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាជាផ្នែកមួយនៃកិច្ចព្រមព្រៀងដើម្បីកាត់បន្ថយពន្ធរបស់សហរដ្ឋអាមេរិកលើទំនិញរបស់ជប៉ុន កាលពីពេលកន្លងទៅ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រសួងហិរញ្ញវត្ថុជប៉ុន មិនបានកំណត់អត្តសញ្ញាណអ្នកផ្តល់ប្រាក់កម្ចីបរទេសដែលពាក់ព័ន្ធនៅឡើយនោះទេ ប៉ុន្តែបាននិយាយថា ការផ្តល់កម្ចីនឹងត្រូវបានផ្តល់ជូនរួមជាមួយនឹងប្រាក់កម្ចីពីធនាគារជប៉ុន សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (JBIC) ដែលគាំទ្រដោយរដ្ឋ។

ក្រសួង​បានក៏បានបន្ថែម​ឲ្យ​ដឹងទៀត​ថា ធនាគារ​បរទេសទាំងនោះ ​ត្រៀម​ជួយ​ផ្តល់កម្ចី​ដល់​គម្រោង​សាងសង់​រោងចក្រ​ថាមពល​ដើរ​ដោយ​ឧស្ម័ន​ធម្មជាតិ​ នៅ​រដ្ឋ Pennsylvania និង Texas ដែល​មាន​តម្លៃ​សរុប​ប្រហែល ៣៣ពាន់​លាន​ដុល្លារ៕​