អគ្គនាយកក្រុមហ៊ុន PIC Group អរគុណដល់អតិថិជនដែលគាំទ្រប្រេងម៉ាស៊ីន PETRONAS និង សំបកកង់ឡានខ្មែរ Sailun

សង្គម​ និង​សេដ្ឋកិច្ច

លោក គឹន ឧត្តមមុនី ស៊ីណាត អគ្គនាយកប្រតិបត្តិនៃ​ក្រុមហ៊ុន PIC Group ដែលជាក្រុមហ៊ុនទទួលសិទ្ធិ​ចែកចាយ​ផ្តាច់មុខ​នូវប្រេងគ្រប់ប្រភេទម៉ាក PETRONAS នៅកម្ពុជា និងសំកង់ឡានខ្មែរម៉ាក Sailun សូមថ្លែង​អំណរគុណដល់អថិតិជនទាំងអស់ ដែលតែងតែជួយគាំទ្រផលិតផលប្រេង PETRONAS និងសំបកកង់ Sailun ដើម្បីអាចឱ្យក្រុមហ៊ុនចែករំលែកថវិកាទាំងនេះ ជួយសាងសង់របងសាលា និងឧបត្ថម្ភជួយទ្រទ្រង់សាលាដូង​ជាមួយ​កុមារកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគ្គនាយកប្រតិបត្តិនៃ​ក្រុមហ៊ុន PIC Group បានបង្ហោះសារលើបណ្តាញសង្គម នៅថ្ងៃទី២៨ ខែកក្កដាបែបនេះថា៖ “ថវិកាដែលបានយកទៅសង់របងសាលា និងកិច្ចការទ្រទ្រង់សាលាដូងជាមួយកុមារកម្ពុជាកន្លងមកនេះ សុទ្ធសឹងតែ​ជា​ថវិកាដែលបងប្អូនបានជាវផលិតផលពីក្រុមហ៊ុន PIC Group ពិសេសប្រេងម៉ាស៊ីន PETRONAS និង សំបកកង់​ឡានខ្មែរ Sailun ប៉ុណ្ណោះ។ សូមជូនចំណែកបុណ្យស្មើៗគ្នាអតិថិជនទាំងអស់”។

សូមជម្រាបថា ក្រុមហ៊ុន PICG គឺជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយផ្តាច់មុខនូវប្រេងគ្រប់ប្រភេទម៉ាក PETRONAS នៅកម្ពុជា តាំងពីឆ្នាំ២០១៨ រហូតមកទល់ពេលបច្ចុប្បន្ននេះ។ ប្រេង PETRONAS គឺជាម៉ាកយីហោដ៏ល្បីល្បាញ​ប្រចាំ​ប្រទេសម៉ាឡេស៊ី និងនៅលើសកលលោក ហើយម៉ាកយីហោប្រេង PETRONAS ក៏មានប្រវត្តិបំបែក​កំណត់ត្រា ជាម៉ាកយីហោ ជាប់ Top Strongest Brand រយៈពេល ៥ឆ្នាំ ជាប់ៗគ្នា៕

ក្រុមហ៊ុន PICG ជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ និងមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធ​ជាច្រើន​ផ្សេងៗទៀត​នៅកម្ពុជា។ PICG បាននឹងកំពុងទទួលសិទ្ធិផ្ដាច់មុខ ចែកចាយផលិតផលសំបកកង់រថយន្តម៉ាក សៃលុន (Sailun) ដែលផលិតដោយប្រើជ័រកៅស៊ូខ្មែរ មានរោងចក្រនៅខេត្តស្វាយរៀងផងដែរ៕