លោកអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សា និងជាបេសកជនពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងអ្នកឧកញ៉ា គៀន ស្រីនាង នាព្រឹកថ្ងៃចន្ទ និងថ្ងៃអង្គារ ទី២៧-២៨ ខែកក្កដា ឆ្នាំ២០២៦ បានចាត់លោក ឃៀង សុជីវ័ន្ត អគ្គនាយករងក្រុមហ៊ុន ទ្រី ភាព គ្រុប នាំយកទៀនព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១១វត្ត និងបូជនីយដ្ឋានចំនួន២ ក្នុងក្រុងពោធិ៍សាត់ ស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

វត្ត និងបូជនីយដ្ឋាន ដែលបានប្រគេនទៀនព្រះវស្សា និងទេយ្យទាននោះ រួមមាន៖ វត្តហ្លួង, វត្តសិរីគង្គារសេដ្ឋារាម, វត្តគិរីវង្គត់ឥសីសិទ្ធិ, វត្តគិរីបទុមពរ, វត្តរស្មីសីលារតនារាម, វត្តគិរីបុទុមសីលារតនារាម, វត្តកែវជុំវត្តគិរីបទុមពិសី,វត្តព្រះពុទ្ធប្រោសសត្វ, វត្តគិរីខណ្ឌសីមាវង្សាសែនជ័យ,វត្តលម្ពីនីវិសាលវ័នណារាម, បូជនីយដ្ឋានឧកញ៉ា ឃ្លាំង មឿង និងបូជនីយដ្ឋានលោកតាគ្រី។
សូមជម្រាបថា ទេយ្យទាន និងបច្ច័យដែលបានប្រគេនជូនក្នុងវត្តនីមួយៗរួមមាន៖ បច្ច័យទ្រទ្រង់ចង្ហាន់ព្រះសង្ឃចំនួន ១.០០០.០០០រៀល, បច្ច័យបួនចំនួន ៥០០.០០០ រៀល, អាចារ្យចំនួន ១៨នាក់ ម្នាក់ៗទទួលបានថវិកា ១០០.០០០រៀល, ទៀនព្រះវស្សាចំនួន ១គូ, សាដកចំនួន ១កញ្ចប់, អង្ករផ្កាម្លិះចំនួន ១០០គីឡូក្រាម, មីជាតិចំនួន ៣កេស, ទឹកដោះគោខាប់ ចំនួន ១កេសធំ, ទឹកក្រូច ៥កេស, ទឹកសុទ្ធ ៥កេស, សាច់ជ្រូកផាត់ចំនួន ៥គីឡូក្រាម, ប្រេងឆា ចំនួន ២ ដបធំ, ទឹកស៊ីអ៊ីវ ២យួរ, ទឹកត្រី ២យួរ និងប្រេងម៉ាស៊ូតចំនួន ៣០លីត្រ។
សូមបញ្ជាក់ដែរថា ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទានជូនដល់វត្ត និងថ្វាយដល់បូជនីយដ្ឋាន ក្នុងខេត្តពោធិ៍សាត់ នាឱកាសនេះ លោកអ្នកឧកញ៉ា ទ្រី ភាព និងភរិយា បានចំណាយថវិកាសរុបប្រមាណ ៨០.០០០.០០០រៀល៕




