លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ប្រគេនទៀន​ព្រះវស្សា និងទេយ្យទានដល់វត្តចំនួន១១ និងបូជនីយដ្ឋានចំនួន២ នៅខេត្តពោធិ៍សាត់

ជុំវិញ​ឧកញ៉ា

លោកអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សា និងជាបេសកជនពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ​សភា និងអ្នកឧកញ៉ា គៀន ស្រីនាង នាព្រឹកថ្ងៃចន្ទ និងថ្ងៃអង្គារ ទី​២៧-២៨ ខែ​កក្កដា ឆ្នាំ២០២៦ បានចាត់លោក ឃៀង សុជីវ័ន្ត អគ្គនាយករងក្រុមហ៊ុន ទ្រី ភាព គ្រុប នាំយកទៀនព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់​ចាំព្រះវស្សា​ចំនួន ១១វត្ត និងបូជនីយដ្ឋានចំនួន២ ក្នុងក្រុងពោធិ៍សាត់ ស្រុកវាលវែង និង​ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វត្ត និងបូជនីយដ្ឋាន ដែលបានប្រគេនទៀនព្រះវស្សា និងទេយ្យទាននោះ រួម​មាន៖ វត្តហ្លួង, វត្តសិរីគង្គារសេដ្ឋារាម, វត្តគិរីវង្គត់ឥសីសិទ្ធិ, វត្តគិរីបទុមពរ​, វត្ត​រស្មីសីលារតនារាម, វត្តគិរីបុទុមសីលារតនារាម, វត្តកែវជុំវត្តគិរីបទុមពិសី,វត្ត​ព្រះពុទ្ធប្រោសសត្វ, វត្តគិរីខណ្ឌសីមាវង្សាសែនជ័យ,វត្តលម្ពីនីវិសាលវ័ន​ណា​រាម, បូជនីយដ្ឋានឧកញ៉ា ឃ្លាំង មឿង និងបូជនីយដ្ឋានលោកតាគ្រី។

សូមជម្រាបថា ទេយ្យទាន និងបច្ច័យដែលបានប្រគេនជូនក្នុងវត្តនីមួយៗរួមមាន៖ បច្ច័យ​ទ្រទ្រង់ចង្ហាន់​ព្រះសង្ឃចំនួន ១.០០០.០០០រៀល, បច្ច័យបួនចំនួន ៥០០.០០០ រៀល, អាចារ្យចំនួន ១៨នាក់ ម្នាក់ៗទទួល​បានថវិកា ១០០.០០០រៀល, ទៀនព្រះវស្សាចំនួន ១គូ, សាដកចំនួន ១កញ្ចប់, អង្ករផ្កាម្លិះចំនួន ១០០គីឡូ​ក្រាម, មីជាតិចំនួន ៣កេស, ទឹកដោះគោខាប់ ចំនួន ១កេសធំ, ទឹកក្រូច ៥កេស, ទឹកសុទ្ធ ៥កេស, សាច់ជ្រូកផាត់ចំនួន ៥គីឡូក្រាម, ប្រេងឆា ចំនួន ២ ដបធំ, ទឹកស៊ីអ៊ីវ ២យួរ, ទឹកត្រី ២យួរ និងប្រេងម៉ាស៊ូត​ចំនួន ៣០លីត្រ។

សូមបញ្ជាក់ដែរថា ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាន​ជូន​ដល់វត្ត និង​ថ្វាយ​ដល់បូជនីយដ្ឋាន ក្នុងខេត្តពោធិ៍សាត់ នាឱកាសនេះ លោកអ្នក​ឧកញ៉ា​ ទ្រី ភាព និងភរិយា បានចំណាយថវិកាសរុបប្រមាណ ៨០.០០០.០០០រៀល៕