លោក ត្រាំ ប្រកាសពីគម្រោងជួសជុលអាកាសយានដ្ឋានរដ្ឋធានីឡើងវិញ តម្លៃជាង ២២ពាន់លានដុល្លារ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្មីៗនេះ បានប្រកាសពីផែនការជួសជុលអាកាសយានដ្ឋាន Dulles ក្នុងទីក្រុង Washington DC ដោយមានគោលបំណងធ្វើឲ្យវាក្លាយជាអាកាសដ្ឋានល្អបំផុតនៅលើពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមាន នៅថ្ងៃទី២៩ ខែកក្កដាថា ៖” កន្លែងនេះធ្លាប់ត្រូវបានចាត់ទុកថាជាអាកាសយានដ្ឋានមួយក្នុងចំណោមអាកាសយានដ្ឋានអាក្រក់បំផុតនៅលើពិភពលោក។ ប៉ុន្តែយើងនឹងធ្វើឱ្យវាក្លាយជាអាកាសយានដ្ឋានល្អបំផុត នាពេលខាងមុខ”។

ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយបន្ថែមទៀតថា ផែនការជួសជុលអាកាសយានដ្ឋាននេះ ត្រូវបានប៉ាន់ប្រមាណនឹងថាមានតម្លៃ ២២ពាន់លានដុល្លារ ដើម្បីនាំទីក្រុង Washington D.C. ឲ្យក្លាយជាកន្លែងមានសុវត្ថិភាព និងស្រស់ស្អាតឡើងវិញ។

មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Sean Duffy បានបន្ថែមថា ក្រុមហ៊ុន United Airlines នឹងរ៉ាប់រងផ្នែកខ្លះនៃការចំណាយលើគម្រោងជួសជុលនេះ ដោយសារតែអាកាសយានដ្ឋាននេះ គឺជាមជ្ឈមណ្ឌលសំខាន់សម្រាប់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក។

គួរជម្រាបជូនថា អាកាសយានដ្ឋាន Dulles មានទីតាំងស្ថិតនៅចម្ងាយប្រហែល ៤០គីឡូម៉ែត្រពីទីក្រុង Washington, D.C. ដែលជាអាកាសយានដ្ឋានអន្តរជាតិសំខាន់បំផុតរបស់តំបន់ ដោយមានអ្នកដំណើរប្រមាណជាង ២៩ លាននាក់ត្រូវបានគេប៉ាន់ស្មានថាបានធ្វើដំណើរឆ្លងកាត់នៅឆ្នាំ២០២៥ ដែលជាកំណត់ត្រាដ៏ខ្ពស់បំផុត៕​