ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បានចេញប្រកាសតែងតាំងមុខតំណែង លោកស្រីវរសេនីយ៍ឯក មួន មល្លិកា អត្តលេខ ៦៦០៥៣ នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ជាស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបថា លោកស្រីវរសេនីយ៍ឯក មួន មល្លិកា ត្រូវបានគេស្គាល់ថា ជាកូនស្រីច្បងរបស់ លោកឧត្តមសេនីយ៍ទោ សម សាមួន អតីតស្នងការនគរបាលខេត្តកំពង់ស្ពឺ ដែលលោកបានចូលនិវត្តន៍កាលឆ្នាំ២០២៤ ហើយបច្ចុប្បន្នលោកមានតួនាទីជា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ៕




