ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវ​ពន្យា​ពេល​បើក​ឲ្យ​ប្រើទៅ​ដើម​​ខែ​កញ្ញា​វិញ ព្រោះហេតុផល៩ចំនុច

សង្គម​និង​សេដ្ឋកិច្ច

មន្រ្តីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី០១ ខែកក្តដា កន្លងទៅនេះ បានបង្ហាញហេតុផល៩ចំណុច នៃការពន្យារពេលបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ ការលើកឡើង​ពី​ហេតុ​ផលនេះ គឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបជាមួយនឹងចម្ងល់ជាច្រើនពីសំណាក់មហាជន ដែលមានបំណងចង់បើកបរ​លើផ្លូវ​នេះ ក្រោយមានការពន្យាពេលឲ្យធ្វើដំណើរនោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក គង់ វិមាន អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ហេតុផល​នៃការ​ពន្យារពេលបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ព្រោះ​មានចំនុច​ធំៗ​ចំ​នួន​​៩ រួមាន៖ ១.លទ្ធផលសាងសង់បាន៩៤% នៅឡើយ .បញ្ហាស្លាកសញ្ញាចរាចរណ៏មិនទាន់​បានបំពាក់​អោយបាន​គ្រប់​គ្រាន់នៅឡើយ ៣.របងការពារសុវត្ថិភាពផ្លូវទើបបានជាង៧០% ៤.រនាំងទ្រូងផ្លូវនិង សួនច្បារ ទើបបានប្រហែល៨០% ៥.​ស្ពានរំលងអាកាសមួយចំនួនពុំទាន់បានរួចរាល់ ៦.ចំនុចចាប់ផ្តើមដើមទី ចុងទីពុំទាន់បានបញ្ចប់ជាស្ថាពរនៅឡើយ ៧.ទីតាំង​ចំណតទាំង៤កន្លែងនៅពុំទាន់រួចរាល់១០០% ៨.បរិក្ខាមួយចំនួនទៀតពុំទាន់បានបំពាក់រួចរាល់ និង៩.បញ្ហាផ្សេងៗ។

យ៉ាងណា មន្រ្តីជាន់ខ្ពស់ខាងលើ ក៏បានបញ្ជាក់ទៀតថា ការងារដែលនៅសេសសល់និងត្រូវបញ្ចប់ចុងខែសីហា ឆ្នាំ២០២២​ខាង​មុខ​នេះ ជាមួយគ្នានោះ ក្រសួង និងក្រុមហ៊ុនបានពិភាក្សាគ្នា និងបានកំណត់ថានឹងដាក់ឱ្យដំណើរការបណ្តោះអាសន្ន នៅដើមខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ។

គួរបញ្ជាក់ដែរថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ ដែលបានបើក​ការ​ដ្ឋាន​សាង​​សង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ផ្លូវនេះបានសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពាន​ថ្នល់​ចិន (CRBC) និងត្រួតពិនិត្យ បច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់៤៨ខែ គ្រោងចំណាយថវិកាជិត ២ពាន់លានដុល្លារ សហរដ្ឋអាមេរិក៕