សណ្ឋាគារ សាន់ & មូន ប្រកាសទទួលធ្វើ «អំណោយនំព្រះខែ» លក្ខណៈក្រុមហ៊ុន និងស្ថាប័ន ជាមួយនឹងការរចនាឡូហ្គោផ្ទាល់ខ្លួន

សង្គម​ និង​សេដ្ឋកិច្ច

ដើម្បីចូលរួមអបអរសាទរពិធីបុណ្យសែនព្រះខែ និងពង្រឹងទំនាក់ទំនងអាជីវកម្មឱ្យកាន់តែរឹងមាំ សណ្ឋាគារ សាន់ & មូន (SUN & MOON Hotel) បានប្រកាសផ្តល់ជូនសេវាកម្មពិសេស ក្នុងការទទួលកម្ម៉ង់ធ្វើនំព្រះខែប្រណីតចាប់ពី ១០០ ប្រអប់ឡើងទៅ សម្រាប់ក្រុមហ៊ុន និងស្ថាប័ននានា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងពិភពជំនួញ ការជូនអំណោយទៅវិញទៅមកក្នុងឱកាសបុណ្យសែនព្រះខែ មិនត្រឹមតែជាការផ្ញើសុភមង្គល និងសិរីសួស្តីប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពី ការដឹងគុណ ការចែករំលែកភាពជោគជ័យ និងការប្រកាសពីភាពជាដៃគូសហការដ៏រឹងមាំ រវាងក្រុមហ៊ុន និងអតិថិជន ឬដៃគូអាជីវកម្ម។

អ្វីដែលកាន់តែពិសេសសម្រាប់ការបញ្ជាទិញចាប់ពី ១០០ ប្រអប់ឡើងទៅ ក្រុមហ៊ុន និងស្ថាប័ននានានឹងទទួលបានសេវាកម្មរចនាពិសេសដើម្បីលើកកម្ពស់អត្តសញ្ញាណអាជីវកម្មរបស់ខ្លួន រួមមាន៖ រចនាម៉ូដ និងជ្រើសរើសពណ៌ប្រអប់ ស្របតាមតម្រូវការ ចំណង់ចំណូលចិត្ត, អាច បន្ថែមឡូហ្គោក្រុមហ៊ុននៅលើប្រអប់យ៉ាងស្រស់ស្អាត និងទាក់ទាញ។
 
សូមជម្រាបជូនថា នំព្រះខែនីមួយៗត្រូវបានដុត និងរៀបចំឡើងយ៉ាងផ្ជិតផ្ជង់ដោយចុងភៅជំនាញរបស់សណ្ឋាគារ សាន់ & មូន ដោយក្នុងមួយប្រអប់មាន ៦ នំ និង ៦រសជាតិផ្សេងៗគ្នា រួមមាន រសជាតិគ្រាប់ឈូក, រសជាតិនំសណ្ដែកលឿង, រសជាតិនំសណ្ដែកក្រហម, រសជាតិល្ងខ្មៅ, រសជាតិង៉ូវយីង និងរសជាតិស្លឹកតយ។
 
ទន្ទឹមនឹងនោះ សម្រាប់ក្រុមហ៊ុន ឬស្ថាប័នដែលធ្វើការបញ្ជាទិញក្នុងបរិមាណកាន់តែច្រើន នឹងទទួលបានការបញ្ចុះតម្លៃ និងការផ្តល់ជូនកាន់តែពិសេស។
 
សម្រាប់ក្រុមហ៊ុន ស្ថាប័ន ឬពាណិជ្ជករដែលចង់បញ្ជាទិញអំណោយនំព្រះខែប្រណិតនេះ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 📞 +855 81 888 274 📞 +855 81 888 580