មុខមាត់ថ្មីនៃក្រុងបាត់ដំបង! ក្រុមហ៊ុនអន្តរជាតិ១៥ ចុះពិនិត្យទីតាំងផ្លូវ២១ខ្សែ ត្រៀមដេញថ្លៃសាងសង់

សង្គម​ និង​សេដ្ឋកិច្ច

នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក សុខ លូ អភិបាលខេត្តបាត់ដំបងបានដឹកនាំតំណាងក្រុមហ៊ុនអន្តរជាតិចំនួន១៥ក្រុមហ៊ុន ចុះពិនិត្យទីតាំងផ្លូវក្នុងក្រុងបាត់ដំបងចំនួន២១ខ្សែ ដើម្បីត្រៀមរៀបចំការដេញថ្លៃសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមគម្រោង ការបើកកញ្ចប់ឯកសារដេញថ្លៃផ្លូវទាំង២១ខ្សែនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។ បន្ទាប់ពីនីតិវិធីដេញថ្លៃត្រូវបានបញ្ចប់ ការសាងសង់ផ្លូវនឹងអាចចាប់ផ្ដើមនៅអំឡុងខែកញ្ញា ឆ្នាំ២០២៦។ ការបញ្ចប់គម្រោងនេះ នឹងធ្វើឱ្យក្រុងបាត់ដំបងកាន់តែមានសោភ័ណភាព ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់ការរស់នៅ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា ក្រុងបាត់ដំបងបានទទួលគម្រោងធំៗចំនួន៣ ដែលជាថវិកាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ គម្រោងទាំងនោះរួមមាន៖ ទីលានចាក់សំរាមស្តង់ដារនៅឃុំតាគ្រាម ស្រុកបាណន់ ដែលជាទីលានធំជាងគេមួយនៅកម្ពុជា, ប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងសង្កែ និងប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងលិចស្ទឹងសង្កែ៕