កម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៨ នៃមន្ត្រីសេដ្ឋកិច្ចនៃស្ថានបេសកកម្មអចិន្ត្រៃយ៍នៃរដ្ឋសមាជិកអាស៊ានប្រចាំអាស៊ាន នៅប្រទេសហ្វីលីពីន

សង្គម​ និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី៥-៦ ខែសីហា ឆ្នាំ២០២៦ លោក កាន់ វិសិដ្ឋ អនុព័ន្ធទទួលបន្ទុកការងារសេដ្ឋកិច្ច អមស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអាស៊ាន បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៨ ឆ្នាំ២០២៦ នៃមន្ត្រីសេដ្ឋកិច្ចនៃស្ថានបេសកកម្មអចិន្ត្រៃយ៍នៃរដ្ឋសមាជិកអាស៊ានប្រចាំអាស៊ាន (EO 8/26)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងផ្ទាល់ និងតាមអនឡាញ ក្រោមភាពជាប្រធានអាស៊ានប្តូរវេនរបស់ប្រទេសហ្វីលីពីន ព្រមទាំងមានការចូលរួមពីមន្ត្រីនៃលេខាធិការដ្ឋានអាស៊ានផងដែរ។

ក្នុងឱកាសនោះ អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើសកម្មភាពការងារមួយចំនួន រួមមាន៖
១. ពិនិត្យ និងតាមដានលទ្ធផលការងារជាបន្តបន្ទាប់ពីកិច្ចប្រជុំមន្ត្រីសេដ្ឋកិច្ចលើកទី៧ ឆ្នាំ២០២៦ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅលេខាធិការដ្ឋានអាស៊ាន។
២. ផែនការការងារអាទិភាពឆ្នាំ២០២៦ ស្ដីពីការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន
៣. ពិនិត្យ និងអនុម័តលើរបាយការណ៍របស់ប្រធានកិច្ចប្រជុំតាមវិស័យ ស្ថិតក្រោមយុត្តាធិការទទួលខុសត្រូវរបស់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន (SEOM)
៤. ពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម ជាមួយដៃគូយុទ្ធសាស្ត្រសំខាន់ៗ រួមមាន៖ អាស៊ាន-សហភាពអឺរ៉ុប (EU) អាស៊ាន-សហរដ្ឋអាម៉េរិក អាស៊ាន-ចក្រភពអង់គ្លេស និងអាស៊ានបូកបី (China-Japan-Korea)
៥. ពិនិត្យ និងពិភាក្សាលើសេចក្តីថ្លែងការណ៍រួម (JMS) សម្រាប់កិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងដៃគូសន្ទនាអាស៊ាន (AEM-DP Consultations)
៦. ពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពនៃដំណើរការចូលជាសមាជិក ក្នុងកិច្ចព្រមព្រៀងសេដ្ឋកិច្ចអាស៊ានរបស់ប្រទេសទីម័រខាងកើត (Timor-Leste)
៧. ការត្រៀមរៀបចំកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៣ (SEOM 3/57) និងកិច្ចប្រជុំពាក់ព័ន្ធ រួមមាន របាយការណ៍ប្រធានមន្រ្តីសេដ្ឋកិច្ចអាស៊ានជូនកិច្ចប្រជុំ (SEOM 3/57) ក៏ដូចរៀបចំរដ្ឋបាលសម្រាប់កិច្ចប្រជុំ និង
៨. បញ្ហាផ្សេងៗទៀត។

សូមជម្រាបជូនថា កិច្ចប្រជុំលើកទី៥ នេះ បានបិទបញ្ចប់ទៅដោយជោគជ័យ និងបានប្រព្រឹត្តិបន្តទៀតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន៕