មន្ទីរពេទ្យមួយនៅថៃស្លន់ស្លោរត់ជាន់គ្នា ក្រោយឃើញព្រះសង្ឃមួយអង្គកាន់កាំភ្លើងជ័រចូល

អន្តរជាតិ

ក្រុមប៉ូលិសរបស់ប្រទេសថៃ ត្រូវបានដាក់ពង្រាយភ្លាមៗ ទៅកាន់មន្ទីរពេទ្យឆៃណាត ដោយទទួលបានព័ត៌មានអំពី «ព្រះសង្ឃកាន់កាំភ្លើង» ប៉ុន្តែយ៉ាណាក៏ដោយវាគ្រាន់តែជាស្រោមទូរស័ព្ទដែលមានរូបរាងដូចជាកាំភ្លើងប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Khaosod។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅព្រឹកថ្ងៃទី១០ ខែសីហា ប៉ូលីសនៅស្ថានីយ៍មឿងឆៃណាត ក្នុងខេត្តឆៃណាត ភាគខាងលិចប្រទេសថៃ បានទទួលរបាយការណ៍មួយថា ព្រះសង្ឃមួយអង្គកាន់កាំភ្លើងកំពុងស្ថិតនៅក្នុងកន្លែងរង់ចាំបើកថ្នាំនៅក្នុងមន្ទីរពេទ្យឆៃណាត ណារិនថន។ ព្រះសង្ឃមួយអង្គនោះត្រូវបានគេស្គាល់ព្រះនាមថា ព្រីដា មកពីវត្តមួយក្នុងស្រុកណនខាំ។

មន្ត្រីប៉ូលីស ដែលបំពាក់ដោយអាវការពារគ្រាប់កាំភ្លើង និងមួកសុវត្ថិភាព ត្រូវបានដាក់ពង្រាយទៅកាន់មន្ទីរពេទ្យយ៉ាងឆាប់រហ័សដើម្បីឆ្លើយតបទៅនឹងការរាយការណ៍នេះ។ សាក្សីជាច្រើនបាននិយាយថា ពួកគេមានអារម្មណ៍មិនស្រួល ពីព្រោះវត្ថុពណ៌ខ្មៅមួយរាងដូចកាំភ្លើងខ្លី ត្រូវបានប្រទះឃើញដកចេញថង់ស្ពាយរបស់ព្រះសង្ឃ ដែលបង្ហាញថាព្រះអង្គកំពុងកាន់កាំភ្លើងចូលទៅក្នុងមន្ទីរពេទ្យ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីប៉ូលីសបានចូលទៅជិតព្រះសង្ឃ ព្រីដា ហើយពិនិត្យមើលថង់ស្បាញរបស់ព្រះអង្គ ពួកគេបានដឹងថាវាគ្រាន់តែជាកាំភ្លើងប្លាស្ទិកក្លែងក្លាយដែលភ្ជាប់ទៅនឹងស្រោមទូរស័ព្ទសម្រាប់តុបតែងប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះ ក្រោមកើតហេតុនេះ ព្រះសង្ឃអង្គនោះបានមានសង្ឃដីកាថា ព្រះអង្គបានទិញស្រោមទូរស័ព្ទនេះតាមអ៊ីនធឺណិត ពីព្រោះព្រះអង្គមានអារម្មណ៍ថាវាធ្វើឱ្យវាកាន់តែមានផាសុកភាពក្នុងការកាន់ទូរស័ព្ទរបស់ព្រះអង្គ។ ព្រះអង្គបានបន្តទៀតថា បានទៅ​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​សុខភាព និង​ទទួល​ថ្នាំប៉ុណ្ណោះ ហើយ​មិន​មាន​បំណង​ធ្វើបាប ឬ​គំរាមកំហែង​អ្នក​ណា​ម្នាក់​ឡើយ។

គួរជម្រាបជូនផងដែរថា កាលពីបី​ថ្ងៃ​មុន ក្មេងប្រុស​អាយុ ១៤ឆ្នាំ​ម្នាក់​បាន​លួច​កាំភ្លើង​ពី​គ្រួសារ​របស់​គេ ហើយបាញ់សម្លាប់​សាច់ញាតិ​ និងបន្ទាប់​មក​បាន​ទៅ​សាលារៀន ហើយ​បាន​បាញ់​សម្លាប់​មនុស្ស​ប្រាំបួន​នាក់ និង​របួស​រាប់សិប​នាក់ផ្សេងទៀត៕