តម្លៃមាសសកលហក់ឡើងលើសពី ៤ ៤០០ដុល្លារ/អោន ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ខែ

អន្តរជាតិ

តម្លៃមាសពិភពលោកក្នុងមួយអោនបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលប្រាំបួនសប្តាហ៍ចុងក្រោយ ដែលត្រូវបានជំរុញដោយសន្ទុះនៃតម្រូវការ ចំពេលនៅតែមានភាពមិនប្រាដកប្រជាជុំវិញស្ថានភាពភូមិសាស្រ្តនយោបាយពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅពេលបិទការជួញដូរចុងក្រោយ នៅថ្ងៃទី១០ ខែសីហា តម្លៃមាសបានកើនឡើង ៤៦ដុល្លារ ដល់ ៤ ៣៨៨ដុល្លារក្នុងមួយអោន។ ហើយនៅក្នុងវគ្គជួញដូរបើកឡ៖ងវិញ នៅពេលព្រឹកថ្ងៃទី១១ ខែសីហា តម្លៃមាសបានបន្តកើនឡើងបន្ថែមទៀត ដោយបច្ចុប្បន្នស្ថិតនៅប្រហែល ៤ ៤១២ដុល្លារ ដែលជាកម្រិតខ្ពស់បំផុត គិតចាប់តាំងពីថ្ងៃទី៥ ខែមិថុនាមក។

យ៉ាងណាមិញ តម្លៃមាសបានកើនឡើងម្តងបន្តិចៗ ចាប់តាំងពីចុងសប្តាហ៍មុនមក បន្ទាប់ពីទិន្នន័យរបស់ក្រសួងការងារសហរដ្ឋអាមេរិកបានបង្ហាញពីការធ្លាក់ចុះដ៏គួរឱ្យភ្ញាក់ផ្អើលនៃការងារថ្មីៗដែលបានបង្កើតនៅក្នុងខែកក្កដា។ មិនតែប៉ុណ្ណោះ វិនិយោគិនក៏មានការប្រុងប្រយ័ត្នខ្ពស់ផងដែរ អំពីការទិញចូលមាសបន្ថែមទៀត ដោយរំពឹងទុកថាពួកគេអាចនឹងខកខាន នៅពេលតម្លៃមាសឈានទៅរក ៤ ៥០០ដុល្លារ/អោនវិញ។

លើសពីនេះ យោងតាមទិន្នន័យផ្លូវការដែលបានចេញផ្សាយកាលពីសប្តាហ៍មុន ក៏បានបង្ហាញថា ធនាគារប្រជាជនចិន (PBOC) បានទិញមាសយ៉ាងសកម្មនៅក្នុងខែកក្កដា ដែលបណ្តាលឱ្យទុនបម្រុងមាសរបស់ខ្លួនកើនឡើងយ៉ាងខ្លាំង និងជាការកើនឡើងច្រើនបំផុត ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក៕​