រោងចក្រចំនួន២ គឺរោងចក្រផលិតបរិក្ខារដឹកជញ្ជូន និងដំឡើងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នឹងមានវត្តមានវត្តមាននៅខេត្តព្រះសីហនុនាពេលឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្នក្រុមហ៊ុនបានស្នើសុំបង្កើតពីអាជ្ញាធរខេត្តរួចរាល់ហើយ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធាន អនុគណៈកម្មាធិការវិនិយោគ កាលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើសុំនាំចូលដោយពន្ធគយ អាករពិសេស និងអាករ លើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋនូវសម្ភារៈបរិក្ខារផលិតកម្ម និងវត្ថុធាតុដើម ចំនួន ២គម្រោង។

រោងចក្រទាំងពីរនេះ រួមមាន៖១.រោងចក្រផលិត និងផ្តុំដំឡើងបរិក្ខារដឹកជញ្ជូនរុញដោយដៃ និងបរិក្ខារសម្រាប់ បោះជំរុំ មានទីតាំងស្ថិតនៅក្នុងអគារលេខ K-1 ផ្លូវជាតិលេខ៤ ភូមិអូរចំណារ ក្រុង កំពង់សោម ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន HONGRUNFA (CAMBODIA) MACHINERY CO.,LTD។និង២.រោងចក្រផលិត កែច្នៃ និងដំឡើងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ មានទីតាំងស្ថិតនៅក្បាល ដីលេខ A និងB ផ្លូវលេខ៤១ ក្រុមទី២៣ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ របស់ក្រុមហ៊ុន SENCE INDUSTRIES (CAMBODIA) CO.,LTD៕ អត្ថបទ៖ហ្សាលីន

