ព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌ដ៏ធំប្រចាំឆ្នាំ ក្រោមប្រធានបទ៖ «សាមគ្គីភាពមនុស្សធម៌ ដើម្បីមាតុភូមិ និងស្នាមញញឹមកុមារកម្ពុជា» ប្រមូលថវិកាបាន ២០០លានរៀល ជូនកងទ័ពជួរមុខ មន្ទីរពេទ្យគន្ធបុប្ផា និងជនភៀសសឹក

សង្គម​ និង​សេដ្ឋកិច្ច

ក្រោយពីបានបញ្ចប់ទៅយ៉ាងជោគជ័យ និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌ដ៏ធំប្រចាំឆ្នាំ ក្រោមប្រធានបទ «សាមគ្គីភាពមនុស្សធម៌ ដើម្បីមាតុភូមិ និងស្នាមញញឹមកុមារកម្ពុជា» គាំទ្រដល់វីរៈកងទ័ពជួរមុខ មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា និងប្រជាជនភៀសសឹក តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ និងសម្តេចធិបតី ដែលរៀបចំឡើងរយៈពេល៣ថ្ងៃពេញ បានបិទបញ្ចប់ដោយប្រមូលថវិកាសប្បុរសធម៌សរុបចំនួន ២០០លានរៀល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម ជា លីសែ ទីប្រឹក្សាផលិតកម្ម Galaxy Navatra និងជាអ្នកដឹកនាំរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌ បានមានប្រសាសន៍ថា ថវិកាដ៏មានអត្ថន័យនេះ ត្រូវបានបែងចែកឧបត្ថម្ភជូនដល់វីរកងទ័ពជួរមុខ មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា និងជួយទ្រទ្រង់ដល់ប្រជាជនភៀសសឹកនៅភូមិរង់ចាំ ដែលនេះគឺជាស្មារតីសាមគ្គីជាតិដ៏អស្ចារ្យ ដើម្បីបំផុសស្មារតីស្នេហាជាតិ និងរួមគ្នាបង្កើតស្នាមញញឹមដល់កុមារកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម ជា លីសែ ក្នុងនាមជាអ្នកផ្ដួចផ្ដើមរៀបចំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំផលិតកម្ម Galaxy Navatra ក្រុមហ៊ុន Khmer Beverage និងក្រុមហ៊ុន NANO Sound ព្រមទាំងដៃគូសហការទាំងអស់ ព្រឹទ្ធាចារ្យសិល្បករ សិល្បការិនី តន្ត្រីករ ពិធីករ អាជ្ញាធររាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងធនធានផ្ទាល់ខ្លួនដោយគ្មានលក្ខខណ្ឌ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ។

សូមជម្រាបជូនថា មហាព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌ដ៏ធំប្រចាំឆ្នាំ ក្រោមប្រធានបទ៖ «សាមគ្គីភាពមនុស្សធម៌ ដើម្បីមាតុភូមិ និងស្នាមញញឹមកុមារកម្ពុជា» ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការសាមគ្គីភាពរវាងផលិតកម្ម Galaxy Navatra ក្រុមហ៊ុន Khmer Beverage និងក្រុមហ៊ុន NANO Sound និងដៃគូរសហការពីក្រុមហ៊ុនដឹកជញ្ជូន Grab និងផ្សារ MSME Hub ៕