លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចុះពិនិត្យវឌ្ឍនភាពកម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន នៅស្រុកប្រាសាទបាគង

សង្គម​ និង​សេដ្ឋកិច្ច

កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញចុះពិនិត្យផ្ទាល់នូវវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត «កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប» ស្ថិតនៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបង្កើតកម្មវិធីនេះឡើង គឺមានគោលបំណងយ៉ាងសំខាន់ក្នុងការបង្កើតការងារ បណ្តុះបណ្តាលជំនាញបច្ចេកទេសកសិកម្មទំនើប និងបង្កើតប្រភពចំណូលបន្ថែមសម្រាប់ជួយសម្រួលដល់ជីវភាពរស់នៅរបស់គ្រួសារយុទ្ធជនពលី ព្រមទាំងគ្រួសារកងកម្លាំងជួរមុខឱ្យកាន់តែមានភាពធូរធារ និងមាននិរន្តរភាព។

ក្នុងឱកាសនោះផងដែរ លោកជំទាវ បណ្ឌិត បានលើកឡើងថា នៅពីក្រោយការលះបង់យ៉ាងធំធេងរបស់យុទ្ធជនទាំងអស់ គឺតែងតែមានគ្រួសារដែលត្រូវបន្តទទួលបានការគិតគូរ ថែរក្សា និងផ្តល់កម្លាំងចិត្តពីសង្គមជាតិ ដើម្បីឱ្យពួកគាត់មានក្តីសង្ឃឹម និងជីវភាពរស់នៅកាន់តែប្រសើរឡើងជាលំដាប់៕