អាមេរិក ប្រកាសដកប្រទេសស៊ីរីចេញពីបញ្ជីទណ្ឌកម្មធ្ងន់ធ្ងរ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ

អន្តរជាតិ

សហរដ្ឋអាមេរិក កំពុងបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងនឹងប្រទេសស៊ីរី ដោយបើកផ្លូវសម្រាប់ការស្តារសេដ្ឋកិច្ច និងការធ្វើសមាហរណកម្មឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី២៤ ខែសីហា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសដកប្រទេសស៊ីរីចេញពីបញ្ជី “រដ្ឋដែលឧបត្ថម្ភភេរវកម្ម” និងដករណសិរ្ស al-Nusra ដែលឥឡូវប្តូរឈ្មោះទៅជា Hay’at Tahrir al-Sham (HTS) ចេញពីបញ្ជី “អង្គការភេរវកម្មសកល” ផងដែរ។

ជុំវិញវិធានការចុងក្រោយនេះ ត្រូវបានគេដឹងថាជាការបញ្ចប់ទណ្ឌកម្មដែលសហរដ្ឋអាមេរិក បានដាក់លើប្រទេសស៊ីរីតាំងពីឆ្នាំ១៩៧៩ មក។ លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកបានមានប្រសាសន៍ថា “វិធានការដែលបានធ្វើឡើងនៅថ្ងៃនេះ នឹងរួមចំណែកដល់ការជំរុញការវិនិយោគនៅក្នុងប្រទេសស៊ីរី ក៏ដូចជាពង្រឹងស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសនេះឡើងវិញ។

ក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយទៀតថា វិធានការទាំងនេះ ស្របនឹងការប្តេជ្ញាចិត្តរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសស៊ីរី។

ទន្ទឹមនឹងនេះ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក ក៏បានមានប្រសាសន៍ផងដែរថា ការដកប្រទេសស៊ីរី និងក្រុម HTS ចេញពីបញ្ជីទណ្ឌកម្មនេះ បានផ្តល់ឱ្យប្រជាជនស៊ីរីនូវ «មាគ៌ាឆ្ពោះទៅរកវិបុលភាព»។ យោងតាមលោក ចលនានេះបានលុបបំបាត់ឧបសគ្គធំៗចុងក្រោយចំពោះការវិនិយោគរបស់វិស័យឯកជននៅក្នុងប្រទេសស៊ីរី ដែលជំរុញឲ្យមានការងើបឡើងវិញនៃសេដ្ឋកិច្ច និងការរួមបញ្ចូលរបស់ស៊ីរីទៅក្នុងសេដ្ឋកិច្ចពិភពលោកសារជាថ្មី៕​