យោងតាមសារព័ត៌មាន The Information បានរាយការណ៍កាលពីថ្ងៃទី២៦ ខែសីហា ថាក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស Nvidia បានយល់ព្រមទិញយកក្រុមហ៊ុន AI Hugging Face ក្នុងតម្លៃប្រមាណ ១២,៩ពាន់ដុល្លារ។

គួរឲ្យដឹងថា Nvidia ស្ថិតនៅក្នុងចំណោមអ្នកវិនិយោគធំៗ រួមជាមួយក្រុមហ៊ុន Salesforce និងក្រុមហ៊ុន Google របស់ Alphabet ដែលបានគាំទ្រ Hugging Face ក្នុងអំឡូងពេលមានការរៃអង្គាសទឹកប្រាក់បានចំនួន ២៣៥លានដុល្លារ កាលពីឆ្នាំ២០២៣ ដែលកាលនោះបានធ្វើឲ្យតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុននេះ កើនឡើងដល់ ៤,៥ពាន់លានដុល្លារ។
យ៉ាងណាមិញ ជុំវិញការទិញនេះ បានឡើងបន្ទាប់ពីក្រុមហ៊ុន Nvidia កាលពីថ្ងៃពុធ បានព្យាករពីការកើនឡើង ៧០% នៃប្រាក់ចំណូលសម្រាប់ឆ្នាំសារពើពន្ធបន្ទាប់របស់ខ្លួន ដែលបង្ហាញពីតម្រូវការឥតឈប់ឈរសម្រាប់ការគណនាផ្នែក AI។ Nvidia ក៏បាននិយាយផងដែរថា ខ្លួនមានថវិកាចំនួន ១៨ពាន់លានដុល្លារផ្សេងទៀត សម្រាប់ការវិនិយោគលើភាគហ៊ុន នៅឆ្នាំសារពើពន្ធ២០២៧។
ជម្រាបជូនថា កាលពីខែកក្កដា ហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុន Hugging Face ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក ត្រូវបានរងការគំរាមកំហែងនៅពេលដែលម៉ូឌែល OpenAI មួយចំនួនបានដំណើរការខុសប្រក្រតី (gone rogue) ក្នុងអំឡុងពេលនៃការធ្វើតេស្តសន្តិសុខ ហើយបានបង្កឱ្យមានការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន៕

