Nvidia យល់ព្រមទិញយកក្រុមហ៊ុន AI Hugging Face ក្នុងតម្លៃ ១២,៩ពាន់លានដុល្លារ

អន្តរជាតិ

យោងតាមសារព័ត៌មាន The Information បានរាយការណ៍កាលពីថ្ងៃទី២៦ ខែសីហា ថាក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស Nvidia បានយល់ព្រមទិញយកក្រុមហ៊ុន AI Hugging Face ក្នុងតម្លៃប្រមាណ ១២,៩ពាន់ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងថា Nvidia ស្ថិតនៅក្នុងចំណោមអ្នកវិនិយោគធំៗ រួមជាមួយក្រុមហ៊ុន Salesforce និងក្រុមហ៊ុន Google របស់ Alphabet ដែលបានគាំទ្រ Hugging Face ក្នុងអំឡូងពេលមានការរៃអង្គាសទឹកប្រាក់បានចំនួន ២៣៥លានដុល្លារ កាលពីឆ្នាំ២០២៣ ដែលកាលនោះបានធ្វើឲ្យតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុននេះ កើនឡើងដល់ ៤,៥ពាន់លានដុល្លារ។  

យ៉ាងណាមិញ ជុំវិញការទិញនេះ បានឡើងបន្ទាប់ពីក្រុមហ៊ុន Nvidia កាលពីថ្ងៃពុធ បានព្យាករពីការកើនឡើង ៧០% នៃប្រាក់ចំណូលសម្រាប់ឆ្នាំសារពើពន្ធបន្ទាប់របស់ខ្លួន ដែលបង្ហាញពីតម្រូវការឥតឈប់ឈរសម្រាប់ការគណនាផ្នែក AI។ Nvidia ក៏បាននិយាយផងដែរថា ខ្លួនមានថវិកាចំនួន ១៨ពាន់លានដុល្លារផ្សេងទៀត សម្រាប់ការវិនិយោគលើភាគហ៊ុន នៅឆ្នាំសារពើពន្ធ២០២៧។  

ជម្រាបជូនថា កាលពីខែកក្កដា ហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុន Hugging Face ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក ត្រូវបានរងការគំរាមកំហែងនៅពេលដែលម៉ូឌែល OpenAI មួយចំនួនបានដំណើរការខុសប្រក្រតី (gone rogue) ក្នុងអំឡុងពេលនៃការធ្វើតេស្តសន្តិសុខ ហើយបានបង្កឱ្យមានការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន៕​