PETRONAS សូមណែនាំប្រេងគុណភាពខ្ពស់ Hydraulic ចំណុះ ១៨លីត្រ ជួយឱ្យគ្រឿងចក្រដំណើរការរលូន និងមានអាយុកាលវែង

សង្គម​ និង​សេដ្ឋកិច្ច

សម្រាប់លោកអ្នកដែលកំពុងស្វែងរកប្រេងហាយដ្រូលីក (Hydraulic) ដែលមានគុណភាពខ្ពស់ លេខ១ ដើម្បីធានាឱ្យគ្រឿងចក្ររបស់អ្នកដំណើរការរលូន និងមានអាយុកាលវែង ក្រុមហ៊ុន PIC Group សូមណែនាំប្រេងបូមគ្រឿងចក្រ ម៉ាក PETRONAS Hydraulic 68 ចំណុះ ១៨លីត្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កំពូលប្រេងហាយដ្រូលីក មានអត្ថប្រយោជន៍ជាច្រើនដល់គ្រឿងចក្ររបស់លោកអ្នក ដូចជា៖ ផ្តល់ការការពារខ្ពស់ប្រឆាំងនឹងការសឹករិចរិល, ធន់នឹងកំដៅ និងសម្ពាធខ្លាំងបានយ៉ាងល្អ, កាត់បន្ថយការកកិត និងច្រែះ, ស័ក្តិសមសម្រាប់គ្រឿងចក្រធុនធ្ងន់ និងម៉ាស៊ីនឧស្សាហកម្មគ្រប់ប្រភេទ។

សូមជម្រាបថា ក្រុមហ៊ុន PICG គឺជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយផ្តាច់មុខនូវប្រេងគ្រប់ប្រភេទម៉ាក PETRONAS នៅកម្ពុជា តាំងពីឆ្នាំ២០១៨ រហូតមកទល់ពេលបច្ចុប្បន្ននេះ។ ប្រេង PETRONAS គឺជាម៉ាកយីហោដ៏ល្បីល្បាញប្រចាំប្រទេសម៉ាឡេស៊ី និងនៅលើសកលលោក ហើយម៉ាកយីហោប្រេង PETRONAS ក៏មានប្រវត្តិបំបែកកំណត់ត្រា ជាម៉ាកយីហោ ជាប់ Top Strongest Brand រយៈពេល ៥ឆ្នាំ ជាប់ៗគ្នា។

ក្រុមហ៊ុន PICG ជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ និងមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធជាច្រើន​ផ្សេងៗទៀត​នៅកម្ពុជា។ PICG បាននឹងកំពុងទទួលសិទ្ធិផ្ដាច់មុខ ចែកចាយផលិតផលសំបកកង់រថយន្តម៉ាក សៃលុន (Sailun) ដែលផលិតដោយប្រើជ័រកៅស៊ូខ្មែរ មានរោងចក្រនៅខេត្តស្វាយរៀងផងដែរ៕