សម្រាប់លោកអ្នកដែលកំពុងស្វែងរកប្រេងហាយដ្រូលីក (Hydraulic) ដែលមានគុណភាពខ្ពស់ លេខ១ ដើម្បីធានាឱ្យគ្រឿងចក្ររបស់អ្នកដំណើរការរលូន និងមានអាយុកាលវែង ក្រុមហ៊ុន PIC Group សូមណែនាំប្រេងបូមគ្រឿងចក្រ ម៉ាក PETRONAS Hydraulic 68 ចំណុះ ១៨លីត្រ។

កំពូលប្រេងហាយដ្រូលីក មានអត្ថប្រយោជន៍ជាច្រើនដល់គ្រឿងចក្ររបស់លោកអ្នក ដូចជា៖ ផ្តល់ការការពារខ្ពស់ប្រឆាំងនឹងការសឹករិចរិល, ធន់នឹងកំដៅ និងសម្ពាធខ្លាំងបានយ៉ាងល្អ, កាត់បន្ថយការកកិត និងច្រែះ, ស័ក្តិសមសម្រាប់គ្រឿងចក្រធុនធ្ងន់ និងម៉ាស៊ីនឧស្សាហកម្មគ្រប់ប្រភេទ។
សូមជម្រាបថា ក្រុមហ៊ុន PICG គឺជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយផ្តាច់មុខនូវប្រេងគ្រប់ប្រភេទម៉ាក PETRONAS នៅកម្ពុជា តាំងពីឆ្នាំ២០១៨ រហូតមកទល់ពេលបច្ចុប្បន្ននេះ។ ប្រេង PETRONAS គឺជាម៉ាកយីហោដ៏ល្បីល្បាញប្រចាំប្រទេសម៉ាឡេស៊ី និងនៅលើសកលលោក ហើយម៉ាកយីហោប្រេង PETRONAS ក៏មានប្រវត្តិបំបែកកំណត់ត្រា ជាម៉ាកយីហោ ជាប់ Top Strongest Brand រយៈពេល ៥ឆ្នាំ ជាប់ៗគ្នា។
ក្រុមហ៊ុន PICG ជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ និងមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធជាច្រើនផ្សេងៗទៀតនៅកម្ពុជា។ PICG បាននឹងកំពុងទទួលសិទ្ធិផ្ដាច់មុខ ចែកចាយផលិតផលសំបកកង់រថយន្តម៉ាក សៃលុន (Sailun) ដែលផលិតដោយប្រើជ័រកៅស៊ូខ្មែរ មានរោងចក្រនៅខេត្តស្វាយរៀងផងដែរ៕




