បុរី មេគង្គ លែន បង្ហាញពីវឌ្ឍនភាពនៃការសាងសង់ វីឡាឃីង ជំនាន់ថ្មី ក្នុងគម្រោង «មេគង្គ ស៊ីធី» ប្រកបដោយស្តង់ដារដែលផ្តោតលើគុណភាព និងភាពរឹងមាំគ្រប់ដំណាក់កាល

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ បុរី មេគង្គ លែន បានបង្ហាញបច្ចុប្បន្នភាពថ្មីនៃការសាងសង់ វីឡាឃីង ជំនាន់ថ្មី ក្នុងគម្រោង «មេគង្គ ស៊ីធី» ដោយបង្ហាញពីការយកចិត្តទុកដាក់លើស្តង់ដារបច្ចេកទេស និងគុណភាពសំណង់គ្រប់ដំណាក់កាល ចាប់តាំងពីប្រព័ន្ធគ្រឹះ ប្រព័ន្ធរំដោះទឹកជុំវិញគេហដ្ឋាន និងរហូតដល់អាងហែលទឹក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រៅពីការរចនាដែលឆ្លុះបញ្ចាំងពីសិល្បៈនៃការរស់នៅប្រណិតបែបអភិជន វីឡាឃីង ជំនាន់ថ្មី ត្រូវបានអភិវឌ្ឍដោយផ្ដោតសំខាន់ទៅលើភាពរឹងមាំ សុវត្ថិភាព និងភាពគង់វង្សយូរអង្វែងនៃរចនាសម្ព័ន្ធ ដែលមិនត្រឹមតែជាកន្លែងរស់នៅប៉ុណ្ណោះទេ ប៉ុន្តែ ជាកេរមរតកដ៏មានតម្លៃសម្រាប់បន្តទៅកាន់កូនចៅជំនាន់ក្រោយផងដែរ។

ប្រព័ន្ធគ្រឹះរឹងមាំ ជាមួយសសរគ្រឹះជម្រៅរហូតទៅដល់ ២៥ម៉ែត្រ

ក្នុងការសាងសង់ វីឡាឃីង ជំនាន់ថ្មី ភ្នែនគ្រឹះ (Pile Cap) ត្រូវបានរៀបចំឡើងដើម្បីទទួល និងបញ្ជូនបន្ទុកពីសសរអគារទៅកាន់សសរគ្រឹះប្រកបដោយប្រសិទ្ធភាព ដែលជាផ្នែកសំខាន់ក្នុងការធានាស្ថិរភាព និងភាពរឹងមាំរបស់អគារទាំងមូល។ សម្រាប់ផ្នែកនេះ ការដ្ឋានប្រើប្រាស់ដែកសរសៃទំហំ ១៦មម ប្រភេទ SD390 រួមជាមួយបេតុងកម្លាំង 40MPa។

ដោយឡែក សសរគ្រឹះមានមុខកាត់ទំហំរហូតដល់ ៤០០មម × ៤០០មម និងមានជម្រៅរហូតដល់ ២៥ម៉ែត្រ ដោយប្រើប្រាស់បេតុងកម្លាំង 40MPa ដូចគ្នា ដើម្បីបង្កើនសមត្ថភាពក្នុងការទ្រទ្រង់ទម្ងន់សំណង់ និងធានាសុវត្ថិភាពនៃរចនាសម្ព័ន្ធក្នុងរយៈពេលវែង។

អាងហែលទឹកទំហំ ៤ម៉ែត្រ × ២០ម៉ែត្រ ដោយការរចនាសម្រាប់មនុស្សធំ និងកុមារ

ចំណុចពិសេសមួយទៀតរបស់ វីឡាឃីង ជំនាន់ថ្មី គឺអាងហែលទឹកបែបឯកជនភាព ដែលត្រូវបានសាងសង់ជាមួយប្រព័ន្ធគ្រឹះសម្រាប់ទ្រទ្រង់បាតអាង ដើម្បីធានាភាពរឹងមាំ និងស្ថិរភាពរយៈពេលវែង។

អាងហែលទឹកមានទំហំសរុប ៤ម៉ែត្រ × ២០ម៉ែត្រ ដោយបែងចែកជាពីរតំបន់សំខាន់ៗដូចជា៖ តំបន់សម្រាប់ មនុស្សធំទំហំ ៤ម៉ែត្រ × ១៥ម៉ែត្រ ដែលមានជម្រៅទឹកចាប់ពី ១,២៥ម៉ែត្រ ដល់ ១,៤៥ម៉ែត្រ និងតំបន់សម្រាប់កុមារទំហំ ៤ម៉ែត្រ × ៥ម៉ែត្រ មានជម្រៅទឹកប្រមាណ ០,៦០ម៉ែត្រ។

ជាមួយគ្នានេះ នៅតាមចំណុចតភ្ជាប់រវាងបាតអាង និងជញ្ជាំង ព្រមទាំងចំណុចតភ្ជាប់រវាងជញ្ជាំងនីមួយៗ ក៏មានការបំពាក់ Waterstop តាមស្តង់ដារបច្ចេកទេស ដើម្បីជួយការពារការលេចធ្លាយ និងការជ្រាបទឹក ដែលជាកត្តាសំខាន់ក្នុងការរក្សាគុណភាពអាងហែលទឹកឱ្យមានរយៈពេលវែង។

ប្រព័ន្ធរំដោះទឹក ២ខ្សែ ដាច់ដោយឡែកសម្រាប់ផ្នែកខាងមុខ និងខាងក្រោយ

ក្រៅពីគ្រឹះ និងអាងហែលទឹក បុរី មេគង្គ លែន ក៏បានយកចិត្តទុកដាក់លើប្រព័ន្ធរំដោះទឹកជុំវិញ វីឡាឃីង ជំនាន់ថ្មី ផងដែរ។

ប្រព័ន្ធលូត្រូវបានរៀបចំជា ២ខ្សែ ដាច់ដោយឡែក សម្រាប់ផ្នែកខាងមុខ និងខាងក្រោយនៃវីឡា ដោយមានមុខកាត់ទំហំ ១ម៉ែត្រ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការរំដោះទឹកឱ្យបានលឿន និងចៀសវាងហានិភ័យនៃការកកស្ទះទឹកនៅជុំវិញគេហដ្ឋាន។

ការតភ្ជាប់ប្រព័ន្ធលូក៏ត្រូវបានអនុវត្តតាមបច្ចេកទេស ដោយមានការបិទផ្ទៃខាងក្នុង ដើម្បីកាត់បន្ថយការជ្រាបទឹក និងជួយឱ្យលំហូរទឹកដំណើរការបានល្អ ខណៈផ្ទៃខាងក្រៅត្រូវបានពង្រឹងនៅចំណុចតភ្ជាប់ពីលូមួយទៅលូមួយទៀត ដើម្បីបង្កើនភាពជាប់រឹងមាំនៃប្រព័ន្ធទាំងមូល។

តាមរយៈការបង្ហាញបច្ចុប្បន្នភាពនៃបច្ចេកទេសសំណង់នេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ បុរី មេគង្គ លែន ទាំងលើការរចនា សោភណភាព និងគុណភាពបច្ចេកទេសនៃសំណង់ ក្នុងការអភិវឌ្ឍ វីឡាឃីង ជំនាន់ថ្មី ឱ្យក្លាយទៅជាគេហដ្ឋានដែលរួមបញ្ចូលទាំងប្រណិតភាព ផាសុកភាព និងភាពរឹងមាំជានិរន្ដរ៍។

បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!

ហ្វេសប៊ុកផេកផ្លូវការ បុរី មេគង្គ លែន៖ https://www.facebook.com/MekongLandOfficial
សម្រាប់ព័ត៌មានលម្អិតបន្ថែម៖ 061 955 999, Telegram: https://t.me/mekongland  

ឆាតសួរព័ត៌មាន: https://t.me/MekongLand_Hotline

ផែនទីការិយាល័យផ្នែកលក់កណ្តាល៖ https://maps.app.goo.gl/ce51Q5RZBjeASF4D7
ផែនទីការិយាល័យផ្នែកលក់របស់គម្រោង មេគង្គ ស៊ីធី៖ https://maps.app.goo.gl/wjN9iapG6JXNtrUA7

ផែនទីការិយាល័យផ្នែកលក់របស់គម្រោង ហ្គោលឌិន អាវិននូ៖ https://maps.app.goo.gl/S2LuoZmVBbMziVm29