ប្រតិភូកម្ពុជា សិក្សាស្វែងយល់ពីសមត្ថភាពឈានមុខរបស់ក្រុមហ៊ុនចិន លើវិស័យកោសល្យវិច័យឌីជីថល

សង្គម​ និង​សេដ្ឋកិច្ច

គណៈប្រតិភូជាន់ខ្ពស់កម្ពុជា កាលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញទៅស្វែងយល់ពីបច្ចេកវិទ្យានវានុវត្តន៍ និងការផ្លាស់ប្តូរទស្សនៈជុំវិញការវិនិយោគជាមួយដៃគូអន្តរជាតិសំខាន់ៗ នៅទីក្រុងសៀមិន ខេត្តហ្វូជៀន ដើម្បីស្វែងយល់ពីសមត្ថភាពឈានមុខរបស់ក្រុមហ៊ុនចិនលើវិស័យកោសល្យវិច័យឌីជីថល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានបន្តដឹកនាំគណៈប្រតិភូកម្ពុជា ទស្សនកិច្ចសិក្សាស្វែងយល់ និងផ្លាស់ប្តូរទស្សនៈអន្តរជាតិសំខាន់ៗ ផ្តោតលើការប្រាស្រ័យទាក់ទងពាណិជ្ជកម្ម ការបង្កើតបណ្តាញទំនាក់ទំនងរវាងវិស័យឯកជន និងការទាក់ទាញវិនិយោគិនពីខេត្តហ្វូជៀន មកបណ្តាក់ទុននៅកម្ពុជា។

ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជា ក៏បានសិក្សាស្វែងយល់ពីសមត្ថភាពឈានមុខរបស់ក្រុមហ៊ុនលើវិស័យកោសល្យវិច័យឌីជីថល (Digital Forensics) ការធ្វើឌីជីថលូបនីយកម្មនៃសន្តិសុខសាធារណៈ សន្តិសុខសាយប័រ និងរដ្ឋាភិបាលឌីជីថល ដែលជាទុនដ៏សំខាន់សម្រាប់កម្ពុជាក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិសុខឌីជីថលប្រកបដោយចីរភាព និងសុវត្ថិភាព៕

សូមជម្រាបដែរថា គណៈប្រតិភូមកម្ពុជា បានទៅទស្សនកិច្ចសិក្សាស្វែងយល់ពី ក្រុមហ៊ុន Xiamen Hongda ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មពន្ធដារ និងសវនកម្មឈានមុខមួយនៅក្នុងប្រទេសចិន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំពន្លាពិព័រណ៍កម្ពុជា (Cambodia’s Pavilion) និងសិក្ខាសាលាតុមូល ក្នុងព្រឹត្តិការណ៍ CIFIT លើកទី២៦ នេះ៕ អត្ថបទ៖ហ្សាលីន