សម្តេចតេជោ ហ៊ុន សែន ពន្លឿនឱ្យរៀបចំច្បាប់តុលាការពាណិជ្ជកម្ម ដើម្បីពង្រឹងការធ្វើធុរកិច្ចនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជម្រុញឱ្យមានការរៀបចំច្បាប់តុលារការពាណិជ្ជកម្មនៅកម្ពុជា​ឱ្យ​បាន​លឿនតាមដែលអាចធ្វើបាន ដើម្បីពង្រឹងនៅការជឿជាក់លើការធ្វើធុរកិច្ចនៅកម្ពុជា ។ ការជម្រុញនេះ ត្រូវបាន​ធ្វើឡើង​ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ «អគារសាលា​យុត្តិធ​ម្ម» នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ដើម្បីក្លាយ​ជា​មូលដ្ឋានគតិយុត្តិសម្រាប់​បច្ចុប្បន្ន និងអនាគត ហេតុនេះ​ ជំរុញ​ឱ្យ​មាន​ការពន្លឿន​ឱ្យមានកា​ររៀបចំច្បាប់​តុលាការពា​ណិជ្ជកម្មឱ្យ​​បានរួ​ច​នៅ​ក្នុង​នី​តិកាល​ខាងមុខនេះ ដើម្បីផ្តល់ទំនុកចិត្តដល់បណ្តាអ្នកវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា« សូមរៀបចំច្បាប់តុលារការពាណិជ្ជកម្មនេះឡើង ធ្វើយ៉ាងណាឱ្យរួចនៅនីតិកាលខាងមុខ ព្រោះ​រាល់​ថ្ងៃការងារតុលាការកាន់តែធំ កាន់តែច្រើន គឺកាត់ក្តីគ្រប់រឿង និងមានការងារដោះស្រាយមមាញឹកច្រើនហើយ ចឹងទេយើង​ត្រូវតែមាន​តុលាកា​រឯកទេសច្បាស់លាស់ ដើម្បីជំរុញឱកាសវិនិយោគនៅកម្ពុជាឱ្យកាន់តែទូលាយ»។

សម្ដេចតេជោ ហ៊ុន សែន ក៏សង្កត់ធ្ងន់ដែរថា កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺជាកិច្ចការអាទិភាពនៅក្នុងរបៀបវារៈ និងកម្មវិធី​នយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់​អភិបាលកិច្ចល្អ និងនីតិរដ្ឋ សម្រាប់គ្រប់គ្រង និងដឹក​នាំ​រដ្ឋស្រ​ប​តាម​គោលការណ៍ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់​កំពូលរបស់​កម្ពុជា៕

អត្ថបទ៖ ពិសី