ឧកញ៉ា ប៉ិច បូឡែន ប្រកាសឧបត្ថម្ភថ្លៃអាហាររូបករណ៍១០០% ចំនួន១៥កន្លែង ដល់សិស្សទើបប្រឡងជាប់បាក់ឌុប

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន Westline Education Group និងជាប្រធានសមាគមសហគ្រិនវ័យក្មេង​កម្ពុជា បានប្រកាសឧបត្ថម្ភថ្លៃអាហាររូបករណ៍១០០% ចំនួន១៥កន្លែង ដល់សិស្សទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្តាញសង្គម នាថ្ងៃទី៧ ខែកញ្ញា លោកឧកញ៉ា បានលើកឡើងបែបនេះថា៖ “កូនក្មួយដែលទើបប្រឡងបាក់ឌុបជាប់ ហើយចង់ចូលរួមបេសកកម្មអប់រំជាមួយខ្ញុំ បន្ថែមពីលើអាហាររូបករណ៍ពីគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលដៃគូ ខ្ញុំឧបត្ថម្ភថ្លៃអាហាររូបករណ៍១០០% ចំនួន១៥កន្លែង សម្រាប់បរិញ្ញាបត្រ អក្សសាស្រខ្មែរ គណិតវិទ្យា ភាសាអង់គ្លេស និងភាសាចិន ព្រមទាំងផ្តល់កន្លែងស្នាក់នៅ ឱកាសហ្វឹកហាត់ការងារ ឱកាសការងារ និងការអភិវឌ្ឍអាជីពអប់រំបន្ត”។

សូមជម្រាបផងដែរថា សិស្សានុសិស្សមកពី សាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ សាលារៀនវ៉េស្ទឡាញន៍ សាលារៀនណត្សឡាញន៍ និងសាលាអន្តរជាតិ ហ្វររ៉េសហៀល ដែលជាសម្ព័ន្ធរបស់ Westline Education Group របស់ឧកញ៉ា ប៉ិច បូឡែន បានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងសម័យប្រឡង ១០ សីហា ២០២៦ ជាមួយនឹងអត្រាជាប់សរុបរហូតដល់ ៩៤%។