លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាៗជាច្រើនរូប នាល្ងាចថ្ងៃសុក្រ ទី០៦ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធី «រាត្រីសមោសរ ដើម្បីការងារសង្គមខេត្តព្រៃវែង» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា។

កម្មវិធីនេះបានប្រព្រឹត្តទៅនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ A&B) រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម រដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អភិបាលរាជធានី-ខេត្ត និងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង។
ជាមួយគ្នានេះដែរ ក៏មានវត្តមាន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ដូចជា លោកអ្នកឧកញ៉ា លាង ឃុន, លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង, អ្នកឧកញ៉ា លាង ម៉េង, ឧកញ៉ា សុខ ហុង, ឧកញ៉ា សុខ ចន្ធូ, ឧកញ៉ា ឡេង និមល, ឧកញ៉ា ហេង ឡុង ព្រមទាំងឧកញ៉ាៗ និងសប្បុរសជនជាច្រើនរូបទៀត៕























