សម្តេចតេជោ  តម្រង់ទិសសិក្សាដល់យុវជននិទ្ទេស A វ៉ាន សែនវ៉ា ដែលមកពីស្រុកមេសាង ខេត្តព្រៃវែង

សង្គម​ និង​សេដ្ឋកិច្ច

សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កាលព្រឹកថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យយុវជន វ៉ាន សែនវ៉ា ចូលជួបជាមួយឪពុកម្តាយនិងបងស្រីទាំង៣នាក់ ខណៈសម្តេចតេជោ ក៏បានណែនាំតម្រង់ទិសដល់យុវជននិទ្ទេស A ម្នាក់នេះផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងខ្លឹមសាររបស់សម្តេចដែលបង្ហោះនៅលើបណ្តាញសង្គមនៅថ្ងៃទី ១៥ ខែកញ្ញា បានលើកឡើងថា‌‌‌«ក្រៅពីការរៀបចំតម្រង់ទឹសឲ្យចៅ វ៉ាន សែនវ៉ា សិក្សានៅមហាវិទ្យាល័យ ក៏នៅមានបងស្រីរបស់ចៅម្នាក់ទៀត ត្រូវចូលមហាវិទ្យាល័យដែរ ដោយបានប្រឡងជាប់បាក់ឌុបឆ្នាំ២០២៥តែមិនមានលទ្ធភាពរៀនបន្ត»។

សូមជម្រាបដែរថា យុវជន វ៉ាន សែនវ៉ា ជាយុវជននៅស្រុកមេសាង ខេត្តព្រៃវែង ដែលបានត្រឡប់មកប្រឡងបាក់ឌុបម្ដងទៀត នៅឆ្នាំ២០២៦ និងទទួលបាននិទ្ទេស A បន្ទាប់ពីឆ្នាំមុនប្រឡងធ្លាក់។ ឆ្នាំដែលទទួលបាន F សែនវ៉ា​ត្រូវប្រឈមនឹងការបាត់បង់យាយ ដែលចិញ្ចឹមខ្លួនតាំងពីកុមារ និងបញ្ហាគ្រួសារ ដែលធ្វើឱ្យបាត់បង់ការផ្តោតលើការសិក្សា។ ក្រោយមកគេចាកចេញពីព្រៃវែង មកភ្នំពេញ ចាប់ផ្តើមរៀនដោយខ្លួនឯង និងដាក់គោលដៅយក A។ មួយឆ្នាំក្រោយ គេធ្វើបានសម្រេច ប៉ុន្តែយាយ ដែលគេចង់ឱ្យឃើញជ័យជម្នះនេះជាងគេ បានចែកឋានទៅហើយ។ សម្រាប់សែនវ៉ា F គ្រាន់តែជាផ្នែកមួយនៃជីវិត ហើយអ្វីដែលសំខាន់ គឺការមិនបោះបង់ខ្លួនឯង។

ទន្ទឹមគ្នានេះ ការ​តស៊ូ និង​ការ​មិន​បោះបង់ខ្លួនឯងនេះហើយ ពិតជា​ផ្តល់​នូវ​ផ្លែផ្កា​ដ៏​ផ្អែមល្ហែម ទីបំផុត​យុវជន វ៉ា​ន សែន​វ៉ា អាយុ​១៩ ឆ្នាំ រស់នៅ​ក្នុង​ខេត្តព្រៃវែង បាន​សាង​ប្រវត្តិសាស្ត្រ​ផ្ទាល់ខ្លួន​ដ៏​អស្ចារ្យ តាម​រយៈ​ការ​ដណ្ដើម​បាន​និទ្ទេស A ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) សម្រាប់​ឆ្នាំ​សិក្សា​នេះ បន្ទាប់​ពី​រូបគេ​ធ្លាប់​បាន​ភ្លក់​រសជាតិ​បរាជ័យ កាលពី​ឆ្នាំ​កន្លង​ទៅ៕អត្ថបទ៖ហ្សាលីន