(ភ្នំពេញ)៖ បន្ទាប់ពីបានឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់ជាច្រើនវគ្គ ព្រឹត្តិការណ៍ «ដាហ្ស អ្នកចម្បាំងគុនខ្មែរ» រដូវកាលទី៣ បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រ ដោយកីឡាករ និងកីឡាការិនីដែលមានសមត្ថភាពបានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រកួតប្រជែងដណ្តើមខ្សែក្រវាត់ និងពានរង្វាន់នៅក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម។

ឆ្លងកាត់ ២ រដូវកាលកន្លងមក សង្វៀន «ដាហ្ស អ្នកចម្បាំងគុនខ្មែរ» បានក្លាយជាវេទិកាមួយដែលផ្តល់ឱកាសដល់កីឡាករគុនខ្មែរ បានប្រកួតប្រជែង បង្កើនបទពិសោធន៍ និងបង្ហាញសមត្ថភាពរបស់ខ្លួននៅចំពោះមុខអ្នកគាំទ្រ ខណៈកីឡាករដែលមានសមត្ថភាពក៏បានបន្តទទួលបានឱកាសឈានទៅប្រកួត និងបង្ហាញសមត្ថភាពលើឆាកអន្តរជាតិផងដែរ។

ជាមួយនឹងការប្រកួតដ៏សំខាន់នៅវគ្គចុងក្រោយនេះ ដាហ្ស ក៏បានរៀបចំប្រាក់រង្វាន់ដើម្បីលើកទឹកចិត្តដល់កីឡាករដែលបានខិតខំប្រឹងប្រែងឆ្លងកាត់គ្រប់ដំណាក់កាល សម្រាប់ជ័យលាភីដណ្តើមបានខ្សែក្រវាត់ នឹងទទួលបានប្រាក់រង្វាន់ចំនួន ១០,០០០ ដុល្លារអាម៉េរិក ខណៈជ័យលាភីលេខ២ នឹងទទួលបាន ៥,០០០ ដុល្លារអាម៉េរិក។

តាមរយៈការរៀបចំការព្រឹត្តិការណ៍ប្រកួតគុនខ្មែរជាបន្តបន្ទាប់នេះ ដាហ្ស មិនត្រឹមតែផ្តល់ឱកាសឱ្យកីឡាករគុនខ្មែរ បានប្រកួតប្រជែង និងបង្ហាញសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើតវេទិកាឱ្យកីឡាករខ្មែរយើង អាចស្វែងរកបទពិសោធន៍ថ្មីៗពីការប្រកួតជាក់ស្ដែង ស្របពេលដែលអ្នកមានទេពកោសល្យអាចឈានទៅចូលរួមការប្រកួតកម្រិតអន្តរជាតិ និងបង្ហាញពីសមត្ថភាពរបស់ខ្លួនកាន់តែទូលំទូលាយ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ «ដាហ្ស អ្នកចម្បាំងគុនខ្មែរ» រដូវកាលទី៣ វគ្គផ្តាច់ព្រ័ត្រ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៦ នៅសង្វៀន ប៉ុស្តិ៍លេខ៥ ព្រែកកំពិស និងមានការផ្សាយផ្ទាល់តាមរយៈ ទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងហ្វេសប៊ុកផេកផ្លូវការ TV5 Cambodia និង DAZZ ចាប់ពីម៉ោង ៧:០០ យប់តទៅ។
ដាហ្ស ផ្តល់កម្លាំងឲ្យគុនខ្មែរកាន់តែខ្លាំង ឈរជើងជានិរន្ត៍ លើឆាកអន្តរជាតិ!



