ឯកឧត្តម នេត្រ ភក្ត្រា ធ្វើបទបង្ហាញស្តីពីការត្រៀមរៀបចំការងារសារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការសារព័ត៌មាន និងផ្សព្វផ្សាយ អញ្ជើញធ្វើបទបង្ហាញជូនគណៈប្រតិភូនាំមុខមកពីបណ្តាប្រទេសនានាអំពីការត្រៀមរៀបចំការងារសារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ (20th Francophonie Summit) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានអនុគណៈកម្មការទី៥ ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធនៃគណៈកម្មការរៀបចំកិច្ចប្រជុំកំពូល ផងដែរ។

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចាប់ពីថ្ងៃទី១៥ ដល់ ១៦ ខែវិចិ្ឆកា ឆ្នាំ២០២៦ ខាងមុខ ដែលនេះគឺជាព្រឹត្តិការណ៍ដំបូងដែលកម្ពុជាបាននិងកំពុងរៀបចំខ្លួន ដើម្បីទទួលបងប្អូន និងប្រទេស ក៏ដូចជាដៃគូនានានៅក្នុងមហាគ្រួសារក្រុមប្រទេសប្រើប្រាស់ភាសាបារាំង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជាលើកដំបូងដែលកម្ពុជារៀបចំព្រឹត្តិការណ៍ធំៗបែបនេះឡើយ។​

នៅក្នុងប្រវត្តិ២៥កន្លងមក កម្ពុជាធ្លាប់បានបើកទ្វារទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំមហាគ្រួសារអាស៊ាន ៣ដង ពោលគឺកិច្ចប្រជុំកំពូលអាស៊ាន អំឡុងពីឆ្នាំ២០០២ ដល់២០២២ និងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ កាលពីខែវិច្ឆិកា ឆ្នាំ២០២១៕