(ភ្នំពេញ)៖ ខណៈប្រជាពលរដ្ឋជាច្រើនត្រៀមធ្វើដំណើរទៅជួបជុំក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បងប្អូនអ្នកបើកបររថយន្តក្រុងសាធារណៈមួយចំនួននៅតែបន្តបំពេញភារកិច្ច ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទៅកាន់គោលដៅដោយសុវត្ថិភាព។ ក្នុងស្មារតីយកចិត្តទុកដាក់ ចែករំលែកទៅកាន់សង្គមវិញ «ដាហ្ស» បានឧបត្ថម្ភភេសជ្ជៈប៉ូវកម្លាំងចំនួន ៥៧៣កេស ជូនបងប្អូនអ្នកបើកបរ ដើម្បីបន្ថែមថាមពល និងផ្ញើកម្លាំងចិត្តសម្រាប់ការបំពេញភារកិច្ចក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌនេះ។

ស្របពេលដែល រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ ផ្តល់សេវាដឹកជញ្ជូនដោយឥតគិតថ្លៃរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បងប្អូនអ្នកបើកបរជាច្រើនបានពន្យារពេលជួបជុំគ្រួសារ ដើម្បីបន្តបម្រើការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ដើម្បីថ្លែងអំណរគុណ និងផ្តល់កិត្តិយសចំពោះការខិតខំបំពេញភារកិច្ចនេះ «ដាហ្ស» ក៏បានរៀបចំពិធីបំពាក់ «អាំងស៊ីង»
ជូនបងប្អូនអ្នកបើកបរ ជានិមិត្តរូបនៃការកោតសរសើរចំពោះអ្នកដែលនៅពីក្រោយការធ្វើដំណើរប្រកបដោយសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

ក្នុងនាមជាផលិតផលខ្មែរ «ដាហ្ស» តែងបន្តចូលរួមជាមួយសង្គម តាមរយៈសកម្មភាពផ្តល់កម្លាំងចិត្តដល់បងប្អូនដែលប្រកបរបរនៅលើដងផ្លូវ។ កន្លងមក «ដាហ្ស» ក៏ធ្លាប់ចុះសួរសុខទុក្ខ និងចែកជូនភេសជ្ជៈដល់បងប្អូនអ្នកបើកបរ PassApp និងអ្នករត់កង់បីខ្មែរ ដែលខិតខំប្រកបរបរប្រចាំថ្ងៃផងដែរ។
បើកបរទៅស្រុកដោយសុវត្ថិភាព ជាមួយ «ដាហ្ស»!





