អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អញ្ជើញជួបជុំសំណេះសំណាល ជាមួយបណ្តាញភ្នាក់ងារ ដើម្បីពង្រឹងកិច្ចសហការ និងជំរុញការរីកចម្រើនអាជីវកម្ម

ជុំវិញ​ឧកញ៉ា

រាជធានីភ្នំពេញ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយក វិរៈ ប៊ុនថាំ គ្រុប បានដឹកនាំរៀបចំពិធីសំណេះសំណាល និងជួបជុំជាមួយភ្នាក់ងារ ដើម្បីបង្កើនទំនាក់ទំនង ស្តាប់មតិយោបល់ និងពង្រឹងកិច្ចសហការជាមួយបណ្តាញភ្នាក់ងាររបស់ក្រុមហ៊ុន ដែលជាដៃគូដ៏សំខាន់ក្នុងការរួមចំណែកដល់ការរីកចម្រើននៃអាជីវកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ ក្រុមការងារ ព្រមទាំងបណ្តាញភ្នាក់ងាររបស់ក្រុមហ៊ុនជាច្រើនរូប មកពី ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ  ខេត្តកំពត កែប ខេត្តព្រះសីហនុ និង ខេត្តកោះកុង។

ក្រុមហ៊ុនបានឱ្យដឹងថា ក្នុងកិច្ចសំណេះសំណាលនេះថ្នាក់ដឹកនាំបានលើកបង្ហាញអំពីយុទ្ធសាស្ត្រទីផ្សារ និងការជំរុញការលក់ ព្រមទាំងពង្រឹងគុណភាពសេវាកម្មបញ្ញើទំនិញ ដើម្បីបង្កើនប្រសិទ្ធភាព និងផ្តល់សេវាកម្មកាន់តែល្អជូនអតិថិជន។ ជាមួយគ្នានេះ ក៏បានណែនាំអំពីផលិតផលថ្មី Vireak Buntham Food និងការចែកចាយតាមបណ្តាញភ្នាក់ងារ ព្រមទាំងបានស្តាប់សំណូមពរ មតិយោបល់ និងសំណួរពីភ្នាក់ងារ ដើម្បីរួមគ្នាពង្រឹងកិច្ចសហការ និងអភិវឌ្ឍសេវាកម្មឱ្យកាន់តែប្រសើរ។

កិច្ចសំណេះសំណាលនេះ គឺជាឱកាសដ៌សំខាន់ក្នុងការពង្រឹងទំនាក់ទំនងជាមួយបណ្តាញភ្នាក់ងារ និងរួមគ្នាលើកកម្ពស់គុណភាពសេវាកម្ម ដើម្បីផ្តល់បទពិសោធន៍កាន់តែល្អជូនអតិថិជនជាមួយបណ្តាញភ្នាក់ងារ។