សំបកកង់រថយន្ត ក្លាយជាផលិតផលសក្តានុពលមួយរបស់កម្ពុជា អាចរកចំណូលបានដល់ជាង ១,៧០០លានដុល្លារ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦ ឡើងជាង ៧៧%

សង្គម​ និង​សេដ្ឋកិច្ច

សំបកកង់រថយន្ត កំពុងក្លាយជាផលិតផលសក្តានុពលមួយរបស់កម្ពុជា បើធៀបនឹងផលិតផលនាំចេញផ្សេងៗ ដោយអាចរកចំណូលបានរហូតដល់ជាង ១,៧០០លានដុល្លារអាម៉េរិក នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦នេះ កើនឡើងជាង ៧៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់​ក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកជំនាញសេដ្ឋកិច្ច បានចាត់ទុកកំណើននាំចេញនេះ បានបង្ហាញពីភាពរីកចម្រើនរបស់វិស័យឧស្សាហកម្មផលិតសំបកកង់រថយន្តនៅកម្ពុជា និងការទទួលបានទំនុកចិត្តខ្ពស់ពីវិនិយោគិនបរទេស និងទីផ្សារអន្តរជាតិចំពោះផលិតផលផលិតនៅកម្ពុជា ពិសេសបានបង្ហាញពីភាពជោគជ័យ នៃការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជាលើវិស័យឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។

សម្រាប់សមិទ្ធផលដ៏ធំធេងនេះ ក្រុមហ៊ុន RBR ដែលជាក្រុមហ៊ុនផលិត និងលក់ចែកចាយសំបកកង់ឡានខ្មែរម៉ាក Crossleader ក៏បានរួមចំណែកនាំចេញសំកង់រថយន្តរាប់លានគ្រាប់ ក្នុងឆ្នាំ២០២៦នេះ។ ជាមួយគ្នានេះ ក្រុម RBR ក៏គម្រោងនឹងពង្រីកខ្លួនឱ្យកាន់តែធំជាងមុនផងដែរ។

សូមជម្រាបថា គិត​មកដល់ពេលនេះ​ កម្ពុជាមាន​រោងចក្រផលិតសំបកកង់រថយន្តចំនួន៨​ ដោយរោងចក្រទាំងនេះស្ថិតនៅខេត្តស្វាយរៀង ព្រះសីហនុ និងខេត្តក្រចេះ ក្នុងនោះរួមមានទាំង រោងចក្រផលិតសំបកកង់ខ្មែរ CROSSLEADER ពិសេសគឺប្រើជ័រកៅស៊ូខ្មែរសុទ្ធ ១០០% ដែលមានទីតាំងស្ថិតនៅខេត្តក្រចេះ។

RBR Cambodia បានត្រៀមរួចជាស្រេចក្នុងការផ្គត់ផ្គង់ទាំងគុណភាពនៃសំបកកង់ និងសំបកកង់ខ្មែរ Crossleader លក់ជូននូវសុវត្ថិភាព និងទំនុកចិត្តជូនប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។ រោងចក្រ Newbustar ក៏សូមអរគុណ​បងប្អូនខ្មែរដែលចូលរួមគាំទ្រសំបកកង់ Crossleader ដើម្បីឱ្យកម្ពុជារីកចម្រើនគ្រប់វិស័យ៕