សំបកកង់រថយន្ត កំពុងក្លាយជាផលិតផលសក្តានុពលមួយរបស់កម្ពុជា បើធៀបនឹងផលិតផលនាំចេញផ្សេងៗ ដោយអាចរកចំណូលបានរហូតដល់ជាង ១,៧០០លានដុល្លារអាម៉េរិក នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦នេះ កើនឡើងជាង ៧៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

អ្នកជំនាញសេដ្ឋកិច្ច បានចាត់ទុកកំណើននាំចេញនេះ បានបង្ហាញពីភាពរីកចម្រើនរបស់វិស័យឧស្សាហកម្មផលិតសំបកកង់រថយន្តនៅកម្ពុជា និងការទទួលបានទំនុកចិត្តខ្ពស់ពីវិនិយោគិនបរទេស និងទីផ្សារអន្តរជាតិចំពោះផលិតផលផលិតនៅកម្ពុជា ពិសេសបានបង្ហាញពីភាពជោគជ័យ នៃការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជាលើវិស័យឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។
សម្រាប់សមិទ្ធផលដ៏ធំធេងនេះ ក្រុមហ៊ុន RBR ដែលជាក្រុមហ៊ុនផលិត និងលក់ចែកចាយសំបកកង់ឡានខ្មែរម៉ាក Crossleader ក៏បានរួមចំណែកនាំចេញសំកង់រថយន្តរាប់លានគ្រាប់ ក្នុងឆ្នាំ២០២៦នេះ។ ជាមួយគ្នានេះ ក្រុម RBR ក៏គម្រោងនឹងពង្រីកខ្លួនឱ្យកាន់តែធំជាងមុនផងដែរ។
សូមជម្រាបថា គិតមកដល់ពេលនេះ កម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តចំនួន៨ ដោយរោងចក្រទាំងនេះស្ថិតនៅខេត្តស្វាយរៀង ព្រះសីហនុ និងខេត្តក្រចេះ ក្នុងនោះរួមមានទាំង រោងចក្រផលិតសំបកកង់ខ្មែរ CROSSLEADER ពិសេសគឺប្រើជ័រកៅស៊ូខ្មែរសុទ្ធ ១០០% ដែលមានទីតាំងស្ថិតនៅខេត្តក្រចេះ។
RBR Cambodia បានត្រៀមរួចជាស្រេចក្នុងការផ្គត់ផ្គង់ទាំងគុណភាពនៃសំបកកង់ និងសំបកកង់ខ្មែរ Crossleader លក់ជូននូវសុវត្ថិភាព និងទំនុកចិត្តជូនប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។ រោងចក្រ Newbustar ក៏សូមអរគុណបងប្អូនខ្មែរដែលចូលរួមគាំទ្រសំបកកង់ Crossleader ដើម្បីឱ្យកម្ពុជារីកចម្រើនគ្រប់វិស័យ៕






