អ្នកឧកញ៉ា លី ឃុនថៃ ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ គណប្រតិភូជាង ១០ក្រុមហ៊ុន មកពីទីក្រុងឃុនមីង សាធារណរដ្ឋប្រជាមានិតចិន

ជុំវិញ​ឧកញ៉ា

(រាជធានីភ្នំពេញ)៖ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នក​វិនិយោគ​កម្ពុជា និងលោក Ye wei ប្រធានប្រធានប្ដូវេនប្រចាំខែវិច្ឆិកា បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ គណប្រតិភូជាង ១០ក្រុមហ៊ុន មកពីទីក្រុងឃុនមីង សាធារណរដ្ឋប្រជាមានិតចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបជាមួយបណ្ដាអ្នកវិនិយោគិន ក្រុមហ៊ុន និងសហគ្រាសនេះ អ្នកឧកញ៉ា លី ឃុនថៃ  បានលើកឡើងនូវ​សក្តានុពលថ្មីៗ​នៅកម្ពុជា ដោយរួមមានទាំង ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍។ ក្នុងឱកាសនេះ អ្នកឧកញ៉ាក៏ប្រកាសស្វាគមន៍យ៉ាងកក់ក្ដៅចំពោះអ្នកវិនិយោគចិន ដែលមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា និងប្ដេជ្ញាជំរុញបន្ថែមទៀតឲ្យវិនិយោគិនចិន ពិនិត្យលទ្ធភាពមកបណ្ដាក់ទុននៅប្រទេសកម្ពុជា។

អ្នកឧកញ៉ាក៏បានណែនាំដល់អ្នកវិនិយោគចិន អំពីតំបន់ទេសចណ៍នានានៅកម្ពុជា ពិសេសប្រាសាទអង្គរវត្តនៅ​ខេត្តសៀមរាម និងតំបន់ឆ្នេរដ៏ស្រស់ស្អាតនៅខេត្តព្រះសីហនុផងដែរ។

សូមជម្រាបថា អ្នកវិនិយោគចិន ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដោយប្រទេសចិនគឺជា​ដៃគូពាណិជ្ជកម្ម និងជាប្រភពទុនវិនិយោគបរទេសដ៏ធំរបស់កម្ពុជា។ ជាក់ស្តែង ក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្ម​ទ្វេភាគីកម្ពុជា-ចិន បានកើនឡើងដល់ប្រមាណ ២២,២៨ ពាន់លានដុល្លារ ដែលកើនឡើង ២៥% ធៀបនឹង​ឆ្នាំមុន៕