ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រកាសធានាចេញលុយ នាំភ្នាក់ងារលក់ បុរី វិមានសំណាង ដែលលក់គ្រប់ផែនការចំនួន ៥នាក់ ទៅលេងអង់គ្លេស និងអឺរ៉ុប

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង បានប្រកាសធានាចេញលុយ និងដឹកនាំដោយផ្ទាល់ ដល់ភ្នាក់ងារលក់ បុរី វិមានសំណាង ដែលលក់គ្រប់ផែនការចំនួន ៥នាក់ ទៅលេងនៅអង់គ្លេស និងអឺរ៉ុប នៅឆ្នាំ២០២៧។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២២ ខែមេសានេះ លោកឧកញ៉ាបណ្ឌិត បានលើកឡើងថា កាលពីឆ្នាំ២០២៣ លោកធ្លាប់អញ្ជើញ ធានា ចេញលុយអោយ និងដឹកនាំដោយផ្ទាល់នៅលេងអាមេរិក មួយសប្តាហ៌ ទៅដល់ភ្នាក់ងារលក់ បុរី វិមានសំណាង ដែលលក់បានគ្រប់ផែនការចំនួន ៥នាក់។

យ៉ាងណាមិញ លោកឧកញ៉ាបណ្ឌិត មានបំណងអញ្ជើញ ធានា ចេញលុយអោយ និងដឹកនាំដោយផ្ទាល់ទៅលេងអង់គ្លេស និងអឺរ៉ុប ពិសេសទៅបាល់មើលបាល់ទាត់ Manchester United នៅ Old Trafford ដល់ភ្នាក់ងារលក់ បុរី វិមានសំណាង ដែលលក់បានគ្រប់ផែនការចំនួន ៥នាក់ នៅដើមឆ្នាំ២០២៧ ខាងមុខនេះ។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានគូសបញ្ជាក់ប្រាប់ដល់ Oknha News ថា គោលបំណងរបស់លោក គឺចង់ផ្តល់កាដូឱ្យភ្នាក់ងារលក់ បុរី វិមានសំណាង រួមទាំងបុគ្គលិកនៅក្នុងក្រុមហ៊ុនផ្ទាល់ និងភ្នាក់ងារលក់នៅខាងក្រៅ ដែលទទួលកុងត្រាជាមួយបុរី វិមានសំណាង ហើយអាចលក់បាន ៥ផ្ទះ (5 Units) ក្នុងឆ្នាំ២០២៦ នោះនឹងអាចទទួលបានឱកាសធ្វើដំណើរកម្សាន្តទៅអង់គ្លេស និងអឺរ៉ុប។