ឧកញ៉ា ចាន់ សុឃាំង និងឧកញ៉ា ឡាយ ឈុនហួ ចូលរួមកិច្ចប្រជុំពិភាក្សាលើការដឹកជញ្ជូនកសិផលស្រូវ ដែលកំពុងប្រឈមនឹងតម្លៃប្រេងឥន្ធនៈកំពុងកើនឡើង

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅក្រសួងសាធារណការ និងដឹកជញ្ជូន ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុម​ប្រឹក្សា​ភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំ​សមាជិក សមាជិកាសសហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាបច្ចេកទេសជាមួយ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភាក្សា​លើប្រសិទ្ធភាពនៃការដឹកជញ្ជូនកសិផលស្រូវ ដែលកំពុងនឹងប្រមូលផល ខណៈពេលដែលតម្លៃ​ប្រេងឥន្ធនៈ​កំពុង​កើនឡើង។

សូមជម្រាបថា ចាប់ពីមានសង្គ្រាមរវាង សហរដ្ឋអាមេរិក អុីស្រាអែល និងអ៊ីរ៉ង់ ដែលធ្វើឱ្យមានការបិទខ្ទប់​ច្រកសមុទ្រអកមូហ្ស ជាងមួយខែមកនេះ បានធ្វើឱ្យតម្លៃប្រេងឥន្ធនៈ ជាពិសេសឧស្ម័ន LPG ឬហ្គាសឡើងកប់​ពពក នៅគ្រប់ប្រទេសទូទាំងពិភពលោក ក្នុងនោះក៏មានកម្ពុជាផងដែរ។ ការកើនឡើងតម្លៃប្រេងឥន្ធនៈនេះ ក៏បាន​ជះឥទ្ធិពល និងប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាកសិករខ្មែរ៕