តម្លៃប្រេងឆៅអន្តរជាតិ បន្តហក់ឡើងសារជាថ្មី ក្រោយមានការវាយប្រហារលើរោងចក្រប្រេងរបស់អារ៉ាប៊ីសាអូឌីត

អន្តរជាតិ

តម្លៃប្រេងឆៅអន្តរជាតិបានកើនឡើងសារជាថ្មី​ គិតនៅត្រឹមនៅថ្ងៃទី២៨ ខែតុលា បន្ទាប់ពីមានការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងមួយនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងឆៅធំជាងគេបំផុតនៅលើពិភពលោក។ ហេតុការណ៍នេះបានបង្កឱ្យមានក្តីបារម្ភជាថ្មីអំពីហានិភ័យចំពោះការផ្គត់ផ្គង់ប្រេងនៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលកើតចេញពីជម្លោះជាមួយប្រទេសអ៊ីរ៉ង់ និងក្រុមដែលពួកគេគាំទ្រ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង ១,៤៨ដុល្លារ ឬ ១,៣% ដល់ ១១៥,៣៦ដុល្លារក្នុងមួយធុងបារ៉ែល។ ចំណែកឯតម្លៃប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក បានកើនឡើង ១,២២ ដុល្លារ ឬ ១,២២% ដល់ ១០១,១២ដុល្លារក្នុងមួយធុងបារ៉ែលផងដែរ។

យ៉ាងណាមិញ ជុំវិញការងើបឡើងវិញនៃតម្លៃប្រេងនេះ បានកើតឡើង បន្ទាប់ពីក្រុមហ៊ូទី (Houthis) នៅក្នុងប្រទេសយេម៉ែន ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃអង្គារថា ពួកគេបានប្រើប្រាស់មីស៊ីលវាយប្រហារលើរោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតរបស់អារ៉ាប៊ីសាអូឌីត។

សកម្មភាពនេះបង្ហាញពីការកើនឡើងនៃការវាយប្រហារប្រឆាំងនឹងប្រទេសដែលផលិតប្រេងឆៅធំជាងគេទីពីរនៅលើពិភពលោក។ អាជ្ញាធរសាអូឌីតមិនទាន់បានបញ្ជាក់ភ្លាមៗអំពីការវាយប្រហារលើរោងចក្រដែលមានសមត្ថភាពចម្រាញ់ប្រេងបាន ៥៥០ ០០០ បារ៉ែលក្នុងមួយថ្ងៃនេះនៅឡើយនោះទេ៕