ស្ថាបនិក TikTok ដណ្តើមតំណែងជាអ្នកមានកំពូលរបស់ប្រទេសចិនសារជាថ្មី

អន្តរជាតិ

លោក Zhang Yiming ស្ថាបនិកក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok បានត្រឡប់មកកាន់តំណែងកំពូលក្នុងបញ្ជីអ្នកមាននៅប្រទេសចិនវិញហើយ ដោយសារតែការរីកចម្រើនខ្លាំងនៃវិស័យ AI ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមបញ្ជីអ្នកមាននៅចិនប្រចាំឆ្នាំដែលចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវ Hurun Research Institute មានមូលដ្ឋាននៅទីក្រុងសៀងហៃ កាលពីថ្ងៃទី២៧ ខែតុលា បានបង្ហាញថា លោក Zhang បានឃើញពីការកើនឡើងនៃទ្រព្យសម្បត្តិរបស់ខ្លួន ៤៣% ដល់ចំនួនជិត ១០០ពាន់លានដុល្លារ។

ចំណែកលោក Zhong Shanshan ដែលទ្រព្យសម្បត្តិរបស់លោកភាគច្រើនទទួលបានពីក្រុមហ៊ុន Nongfu Spring ដែលជាក្រុមហ៊ុនផលិតទឹកបរិសុទ្ធធំជាងគេនៅចិន បានធ្លាក់មកនៅចំណាត់ថ្នាក់ទី២ វិញ បន្ទាប់ពីទ្រព្យសម្បត្តិសរុបរបស់លោកបានថយចុះ ២៣% មកនៅត្រឹម ៦១ពាន់លានដុល្លារ។

គួរជម្រាបជូនថា បញ្ជីឈ្មោះអ្នកមាននៅចិនប្រចាំឆ្នាំរបស់ Hurun Research Institute ដែលបានដំណើរការអស់រយៈពេល ២៨ឆ្នាំមកហើយនោះ គឺចាត់ចំណាត់ថ្នាក់សហគ្រិនដែលមានទ្រព្យសម្បត្តិលើសពី ៥ពាន់លានយន់ (ឬ ៧៥០លានដុល្លារ) ឡើងទៅ គិតត្រឹមថ្ងៃទី១ ខែកញ្ញា។ សម្រាប់ឆ្នាំនេះ មានបុគ្គលចំនួន ១ ៥២៩ នាក់ នៅក្នុងប្រទេសចិន ដែលមានទ្រព្យសម្បត្តិក្នុងកម្រិតនេះ៕