នាយកប្រតិបត្តិ លោក Jensen Huang ត្រូវបានគេរាយការណ៍ថាបានបាត់បង់ទ្រព្យសម្បត្តិអស់ជិត ៧ពាន់លានដុល្លារ បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីប Nvidia ធ្លាក់ចុះយ៉ាងកំហុគ ដែលធ្វើឲ្យតម្លៃមូលធនទីផ្សាររបស់ពួកគេខាតបង់អស់ជាង ៣០០ពាន់លានដុល្លារ។

យោងតាម Forbes បានរាយការណ៍ថា នៅក្នុងការជួញដូរថ្ងៃទី៩ ខែវិច្ឆិកា ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សអាមេរិក Nvidia បានធ្លាក់ចុះអស់ជាង ៦% មកនៅត្រឹមតែជាង ១៧៤ដុល្លារក្នុងមួយហ៊ុន។ ជាលទ្ធផល ទំហំមូលធនទីផ្សាររបស់ក្រុមហ៊ុនបានថយចុះអស់ប្រមាណ ៣០០ពាន់លនដុល្លារ មកនៅត្រឹម ៤,២ទ្រីលានដុល្លារ។
ជុំវិញការធ្លាក់ចុះយ៉ាងខ្លាំងនេះ ក៏បានបណ្តាលឲ្យចំនួនទ្រព្យសម្បត្តិរបស់លោក Huang ថយចុះអស់ប្រមាណជិត ៧ពាន់លានដុល្លារ មកនៅត្រឹម ១៥៥,៨ពាន់លានដុល្លារ។ នេះក៏ដោយសារតែលោក បានកាន់កាប់ភាគហ៊ុនសរុបជាង ៣,៥% នៅក្នុងក្រុមហ៊ុន Nvidia ដែលជាក្រុមហ៊ុនលោកបានបង្កើតឡើងរួមគ្នា នៅក្នុងឆ្នាំ១៩៩៣ និងបានបម្រើការជា CEO ចាប់តាំងពីពេលនោះមក។
ជម្រាបជូនថា ជុំវិញការធ្លាក់ចុះនេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Nvidia កាលពីថ្ងៃទី៨ ខែវិច្ឆិកា បានប្រកាសពីការស៊ើបអង្កេតទៅលើនាយកប្រតិបត្តិរបស់ខ្លួន គឺលោក Jensen Huang ពាក់ព័ន្ធទៅនឹងទំនាក់ទំនងលួចលាក់ជាមួយលោកស្រី Alice Huang ដែលជាស្ត្រីអ្នកជំនួញម្នាក់ដែលត្រូវបានសង្ស័យថាជាចារកម្មរបស់ប្រទេសចិន៕

