មេធំ Nvidia របូតលុយអស់ជិត ៧ពាន់លានដុល្លារ ក្រោយផ្ទុះរឿងអាស្រូវសេ្នហាលួចលាក់

អន្តរជាតិ

នាយកប្រតិបត្តិ លោក Jensen Huang ត្រូវបានគេរាយការណ៍ថាបានបាត់បង់ទ្រព្យសម្បត្តិអស់ជិត ៧ពាន់លានដុល្លារ បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីប Nvidia ធ្លាក់ចុះយ៉ាងកំហុគ ដែលធ្វើឲ្យតម្លៃមូលធនទីផ្សាររបស់ពួកគេខាតបង់អស់ជាង ៣០០ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម Forbes បានរាយការណ៍ថា នៅក្នុងការជួញដូរថ្ងៃទី៩ ខែវិច្ឆិកា ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សអាមេរិក Nvidia បានធ្លាក់ចុះអស់ជាង ៦% មកនៅត្រឹមតែជាង ១៧៤ដុល្លារក្នុងមួយហ៊ុន។ ជាលទ្ធផល ទំហំមូលធនទីផ្សាររបស់ក្រុមហ៊ុនបានថយចុះអស់ប្រមាណ ៣០០ពាន់លនដុល្លារ មកនៅត្រឹម ៤,២ទ្រីលានដុល្លារ។

ជុំវិញការធ្លាក់ចុះយ៉ាងខ្លាំងនេះ ក៏បានបណ្តាលឲ្យចំនួនទ្រព្យសម្បត្តិរបស់លោក Huang ថយចុះអស់ប្រមាណជិត ៧ពាន់លានដុល្លារ មកនៅត្រឹម ១៥៥,៨ពាន់លានដុល្លារ។ នេះក៏ដោយសារតែលោក បានកាន់កាប់ភាគហ៊ុនសរុបជាង ៣,៥% នៅក្នុងក្រុមហ៊ុន Nvidia ដែលជាក្រុមហ៊ុនលោកបានបង្កើតឡើងរួមគ្នា នៅក្នុងឆ្នាំ១៩៩៣ និងបានបម្រើការជា CEO ចាប់តាំងពីពេលនោះមក។

ជម្រាបជូនថា ជុំវិញការធ្លាក់ចុះនេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Nvidia កាលពីថ្ងៃទី៨ ខែវិច្ឆិកា បានប្រកាសពីការស៊ើបអង្កេតទៅលើនាយកប្រតិបត្តិរបស់ខ្លួន គឺលោក Jensen Huang ពាក់ព័ន្ធទៅនឹងទំនាក់ទំនងលួចលាក់ជាមួយលោកស្រី​ Alice Huang ដែលជាស្ត្រីអ្នកជំនួញម្នាក់ដែលត្រូវបានសង្ស័យថាជាចារកម្មរបស់ប្រទេសចិន៕