លោក Jensen Huang ធ្លាក់ចេញពីតំណែងអ្នកមានដាច់គេទាំង១០ លើលោក ក្រោយរបូតទ្រព្យអស់ជាង ៨ពាន់លានដុល្លារ

អន្តរជាតិ

យោងតាមទិន្នន័យពីបញ្ជីឈ្មោះមហាសេដ្ឋីតាមពេលវេលាជាក់ស្តែងរបស់ Forbes បានបង្ហាញឲ្យដឹងថា លោក Jensen Huang ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនបន្ទះឈីបខ្នាតយក្ស Nvidia បានថយចុះទ្រព្យសម្បត្តិអស់ចំនួន ៨,៣ពាន់លានដុល្លារ នៅក្នុងការជួញដូរចុងក្រោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការថយចុះនេះ បានធ្វើឲ្យលោក Huang ធ្លាក់ចេញពីបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតទាំង១០ លើលោកផងដែរ ដោយបច្ចុប្បន្ននេះ លោកកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ១២ តាមពីក្រោយមហាសេដ្ឋីពីររូប គឺលោក Amancio Ortega និងលោក Rob Walton ។

បើតាម Forbes លោក Huang បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៧ពាន់លានដុល្លារ ខណៈលោក Ortega ដែលជាស្ថាបនិកក្រុមហ៊ុន Zara ឈរនៅចំណាត់ថ្នាក់លេខ១០ មានទ្រព្យសម្បត្តិចំនួន ១៥៣,៦ពាន់លានដុល្លារ ចំណែកឯលោក Rob Walton ប្រធានក្រុមហ៊ុន Walmart មានទ្រព្យសម្បត្តិសរុប ១៤៨,២ពាន់លានដុល្លារ ឈរនៅចំណាត់ថ្នាក់ទី១១។

គួរជម្រាបជូនផងដែរថា ការធ្លាក់ចុះទ្រព្យសម្បត្តិរបស់លោក Huang នេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Nvidia កាលពីថ្ងៃទី៨ ខែវិច្ឆិកា បានប្រកាសពីការស៊ើបអង្កេតទៅលើនាយកប្រតិបត្តិរបស់ខ្លួនរូបនេះ ពាក់ព័ន្ធទៅនឹងទំនាក់ទំនងលួចលាក់ជាមួយលោកស្រី​ Alice Huang ដែលជាស្ត្រីអ្នកជំនួញម្នាក់ដែលត្រូវបានសង្ស័យថាជាចារកម្មរបស់ប្រទេសចិន៕