យោងតាមទិន្នន័យពីបញ្ជីឈ្មោះមហាសេដ្ឋីតាមពេលវេលាជាក់ស្តែងរបស់ Forbes បានបង្ហាញឲ្យដឹងថា លោក Jensen Huang ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនបន្ទះឈីបខ្នាតយក្ស Nvidia បានថយចុះទ្រព្យសម្បត្តិអស់ចំនួន ៨,៣ពាន់លានដុល្លារ នៅក្នុងការជួញដូរចុងក្រោយ។

ជុំវិញការថយចុះនេះ បានធ្វើឲ្យលោក Huang ធ្លាក់ចេញពីបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតទាំង១០ លើលោកផងដែរ ដោយបច្ចុប្បន្ននេះ លោកកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ១២ តាមពីក្រោយមហាសេដ្ឋីពីររូប គឺលោក Amancio Ortega និងលោក Rob Walton ។
បើតាម Forbes លោក Huang បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៧ពាន់លានដុល្លារ ខណៈលោក Ortega ដែលជាស្ថាបនិកក្រុមហ៊ុន Zara ឈរនៅចំណាត់ថ្នាក់លេខ១០ មានទ្រព្យសម្បត្តិចំនួន ១៥៣,៦ពាន់លានដុល្លារ ចំណែកឯលោក Rob Walton ប្រធានក្រុមហ៊ុន Walmart មានទ្រព្យសម្បត្តិសរុប ១៤៨,២ពាន់លានដុល្លារ ឈរនៅចំណាត់ថ្នាក់ទី១១។
គួរជម្រាបជូនផងដែរថា ការធ្លាក់ចុះទ្រព្យសម្បត្តិរបស់លោក Huang នេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Nvidia កាលពីថ្ងៃទី៨ ខែវិច្ឆិកា បានប្រកាសពីការស៊ើបអង្កេតទៅលើនាយកប្រតិបត្តិរបស់ខ្លួនរូបនេះ ពាក់ព័ន្ធទៅនឹងទំនាក់ទំនងលួចលាក់ជាមួយលោកស្រី Alice Huang ដែលជាស្ត្រីអ្នកជំនួញម្នាក់ដែលត្រូវបានសង្ស័យថាជាចារកម្មរបស់ប្រទេសចិន៕

