តម្លៃមូលធនទីផ្សាររបស់ Microsoft ហក់ឡើងលើស Nvidia ជាលើកដំបូង ចាប់តាំងពីឆ្នាំ២០២៥

អន្តរជាតិ

តម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុន Microsoft បានវ៉ាដាច់ក្រុមហ៊ុន Nvidia ជាលើកដំបូងគិតចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ មក ដោយឡើងមកឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងនាមជាក្រុមហ៊ុនមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី១០ ខែវិច្ឆិកា តម្លៃមូលធនទីផ្សាររបស់ Microsoft បានហក់ឡើងដល់ ៤,០៣១ទ្រីលានដុល្លារ ខណៈពេលដែលក្រុមហ៊ុន Nvidia ស្ថិតនៅកម្រិតប្រហាក់ប្រហែលគ្នានោះផងដែរ។

គួរឲ្យដឹងថា ក្នុងរយៈពេលថ្មីៗនេះ​ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia បានធ្លាក់ចុះយ៉ាងខ្លាំង ស្របពេលដែលក្រុមវិនិយោគិនកំពុងវាយតម្លៃលើភាពមិនច្បាស់លាស់ជុំវិញរឿងអាស្រូវរបស់នាយកប្រតិបត្តិ លោក Jensen Huang ។

ជម្រាបជូនថា ក្រុមប្រឹក្សាភិបាលរបស់ Nvidia បានឱ្យដឹងថា ខ្លួនបានចាប់ផ្តើមបើកការស៊ើបអង្កេតផ្ទៃក្នុងមួយ បន្ទាប់ពីមានសេចក្តីរាយការណ៍ដែលបង្កឱ្យមានក្តីបារម្ភផ្នែកសន្តិសុខជាតិ ពាក់ព័ន្ធនឹងទំនាក់ទំនងរបស់លោក Huang ជាមួយស្ត្រីអ្នកជំនួញម្នាក់ ដែលអាជ្ញាធរសហរដ្ឋអាមេរិកបានកំណត់អត្តសញ្ញាណថាជាបុគ្គលដែលធ្វើការឱ្យអង្គភាពស៊ើបការណ៍សម្ងាត់របស់ប្រទេសចិន៕​