ម៉ាឡេស៊ី ត្រៀមបញ្ចេញថវិការជំនួយ សម្រាប់ឆ្នាំ ២០២៣ លឿនជាងការគ្រោងទុក

អន្តរជាតិ

យោងតាមរដ្ឋមន្ត្រីផ្នែកច្បាប់ លោក Wan Junaidi Tuanku Jaafar បាននិយាយថា រដ្ឋាភិបាលម៉ាឡេស៊ី គ្រោងនឹងបញ្ចេញថវិកាជំនួយរបស់ខ្លួន សម្រាប់ឆ្នាំ ២០២៣ ទៅកាន់សភា នៅថ្ងៃទី ៧ ខែតុលាខាងមុខ ដែលលឿនជាការគ្រោងទុក នៅពេលដែលថវិកាត្រូវបានកំណត់កាលពីមុន ត្រូវដាក់ចេញនៅថ្ងៃទី ២៨ ខែតុលា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការផ្លាស់ប្តូរពេលវេលានៃការដាក់ចេញថវិកានេះ ត្រូវបានធ្វើឡើង នៅពេលដែលប្រទេសម៉ាឡេស៊ី សម្លឹងរកមើលការបង្កើនប្រាក់ចំណូល ដើម្បីធ្វើការទូទាត់ ចំពោះការកើនឡើងនៃការចំណាយលើការឧបត្ថម្ភធន សម្រាប់ម្ហូបអាហារ ប្រេងឥន្ធន: និងអគ្គិសនី ចំពេលតម្លៃបានកើនឡើង ។

មិនតែប៉ុណ្ណោះ រដ្ឋាភិបាលម៉ាឡេស៊ី រំពឹងថានឹងមានការចំណាយយ៉ាងហោចណាស់ ១៨ ពាន់លានដុល្លារ លើការឧបត្ថម្ភធន និងជំនួយជាសាច់ប្រាក់ នៅឆ្នាំនេះ ដែលជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្រ្ត ។

គួរឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី បានកើនឡើង ៨,៩% នៅក្នុងត្រីមាសទីពីរ ឆ្នាំនេះ ដែលជាល្បឿនលឿនបំផុតមួយ បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតែត្រូវបានជំរុញ ដោយការពង្រីកតម្រូវការក្នុងស្រុក និងការនាំចេញដែលមានភាពរឹងមាំ ៕