ប្រធានក្រុមប្រឹក្សា Nvidia ថាគ្មានគំនិតចង់នាំយកលោក Jensen Huang ត្រលប់មកវិញឡើយ

អន្តរជាតិ

លោក Harvey Jones ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Nvidia បានចេញមុខបញ្ជាក់ជាលើកដំបូងអំពីអនាគតរបស់លោក Jensen Huang ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក Huang លាលែងពីតំណែងជានាយកប្រតិបត្តិដោយសាររឿងអាស្រូវផ្ទាល់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ក្នុងពិធីប្រកាសរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី៣ របស់ Nvidia លោក Harvey Jones ប្រធានក្រុមប្រឹក្សាភិបាលថ្មី បានឱ្យដឹងថា អតីតនាយកប្រតិបត្តិ លោក Jensen Huang បានលាលែងពីតំណែង បន្ទាប់ពីមានសកម្មភាពផ្ទាល់ខ្លួនមួយចំនួនដែលមិនស្របតាមក្រមសីលធម៌ ស្តង់ដារ និងវប្បធម៌របស់ក្រុមហ៊ុន។

លោក Jones ក៏បានបញ្ជាក់ទៀតថា ក្រុមប្រឹក្សាភិបាលបានឯកភាពគ្នាទទួលយកលិខិតលាលែងពីតំណែងរបស់លោក Huang ហើយមិនមានបំណងនាំលោកត្រឡប់មកកាន់តំណែងជា CEO វិញនោះទេ។

យ៉ាងណាមិញ នេះជាលើកដំបូងហើយដែលក្រុមប្រឹក្សាភិបាល Nvidia ចេញមុខបញ្ជាក់ជាផ្លូវការអំពីបញ្ហានេះ។ នៅមួយថ្ងៃមុន សារព័ត៌មាន CNBC បានដកស្រង់ប្រភពព័ត៌មានជិតស្និទ្ធនឹងក្រុមហ៊ុនថា Nvidia កំពុងផ្តោតលើការស៊ើបអង្កេតរឿងអាស្រូវទំនាក់ទំនងក្រៅអាពាហ៍ពិពាហ៍ដែលពាក់ព័ន្ធនឹងអតីតនាយកប្រតិបត្តិ។ ដូច្នេះ ក្នុងអំឡុងពេលនេះ ក្រុមហ៊ុនមិនទាន់ពិភាក្សាអំពីលទ្ធភាពនាំលោកត្រឡប់មកដឹកនាំវិញឡើយ។

ជម្រាបជូនថា លោក Jensen Huang បានលាលែងពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតបន្ទះឈីប AI ឈានមុខគេរបស់ពិភពលោក កាលពីថ្ងៃទី១២ ខែវិច្ឆិកា បន្ទាប់ពីជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវទំនាក់ទំនងក្រៅអាពាហ៍ពិពាហ៍ជាបន្តបន្ទាប់៕