(ភ្នំពេញ)៖ នៅសល់ត្រឹមតែ ៧ថ្ងៃទៀតប៉ុណ្ណោះ កម្មវិធីចាប់រង្វាន់ដ៏ធំប្រចាំឆ្នាំ២០២៦ «ទិញផ្ទះក្នុងក្ដីស្រមៃ ឱកាសឈ្នះឡានក្នុងក្ដីប្រាថ្នា» ដែលរៀបចំឡើងដោយ បុរី មេគង្គ លែន នឹងប្រព្រឹត្តទៅជាផ្លូវការនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ នៅគម្រោង «មេគង្គ ស៊ីធី» ដោយមានការចាប់រង្វាន់ធំជារថយន្តប្រណិត និងទំនើបចំនួន ៣គ្រឿង រួមជាមួយរង្វាន់ផ្សេងៗជាច្រើនទៀត។

កម្មវិធីដ៏ពិសេសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងថ្លែងអំណរគុណ និងតបស្នងចំពោះទំនុកចិត្ត ព្រមទាំងការគាំទ្ររបស់អតិថិជនទាំងអស់ ដែលបានជ្រើសរើស បុរី មេគង្គ លែន ជាទីកន្លែងសម្រាប់កសាងគេហដ្ឋានក្នុងក្ដីស្រមៃរបស់ខ្លួន។ ទន្ទឹមនឹងនេះ កម្មវិធីនេះ ក៏ជាឱកាសដ៏ពិសេសមួយសម្រាប់ម្ចាស់គេហដ្ឋាន ក្នុងការចូលរួមផ្សងសំណាងឈ្នះរង្វាន់ដ៏ធំ និងបង្កើតអនុស្សាវរីយ៍ដ៏មានអត្ថន័យជាមួយក្រុមគ្រួសារដោយរង្វាន់ធំមានរថយន្តប្រណិត និងទំនើបរហូតដល់ទៅ ៣គ្រឿង ដូចជា៖
១. រថយន្តប្រណិត Rolls-Royce ចំនួន ១គ្រឿង
២. រថយន្ត SUV ជំនាន់ថ្មី JETOUR T1 PHEV ចំនួន ១គ្រឿង
៣. រថយន្តអគ្គិសនីម៉ូដែលចុងក្រោយគេបង្អស់ ARCFOX T1 ចំនួន ១គ្រឿង
ក្រៅពីរង្វាន់ធំជារថយន្តទាំង ៣គ្រឿងនេះ ក៏មានរង្វាន់ជាច្រើនទៀត រួមមាន៖ ទូរទស្សន៍ទំហំ ៦៥អ៊ីញ ចំនួន ១០រង្វាន់ ទូទឹកកកចំនួន ១០រង្វាន់ និងបណ្ណសាច់ប្រាក់ជាច្រើនទៀត ដែលនឹងត្រូវចាប់រង្វាន់ជូនអតិថិជននៅក្នុងថ្ងៃប្រារព្ធកម្មវិធី។
សម្រាប់ម្ចាស់គេហដ្ឋានចាស់របស់ បុរី មេគង្គ លែន ដែលនៅមានបណ្ណផ្សងសំណាងចាស់ សូមអញ្ជើញមកកាន់គម្រោង «មេគង្គ ស៊ីធី» ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មាន និងប្ដូរយកបណ្ណផ្សងសំណាងថ្មី សម្រាប់ប្រើប្រាស់ក្នុងការចូលរួមកម្មវិធីចាប់រង្វាន់ធំ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។
ដោយឡែក សម្រាប់អតិថិជនថ្មី បុរី មេគង្គ លែន ក៏បានផ្ដល់ជូននូវឱកាសចំណេញទ្វេដង តាមរយៈការជ្រើសរើសទិញគេហដ្ឋានក្នុងក្ដីស្រមៃ ជាមួយប្រូម៉ូសិនដ៏ពិសេស «១០.១០.១០» ព្រមទាំងឱកាសទទួលបានបណ្ណផ្សងសំណាង សម្រាប់ចូលរួមកម្មវិធីចាប់រង្វាន់ធំប្រចាំឆ្នាំនេះ ស្របតាមលក្ខខណ្ឌដែលក្រុមហ៊ុនបានកំណត់។
តាមរយៈការរៀបចំកម្មវិធីចាប់រង្វាន់ដ៏ធំនេះ បុរី មេគង្គ លែន បន្តបង្ហាញពីការយកចិត្តទុកដាក់ចំពោះអតិថិជន ដោយមិនត្រឹមតែផ្ដោតលើការអភិវឌ្ឍគេហដ្ឋានប្រកបដោយគុណភាព សោភ័ណភាព និងផាសុកភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់នូវបទពិសោធ និងអត្ថប្រយោជន៍ពិសេសៗ ដើម្បីពង្រឹងទំនាក់ទំនងដ៏ល្អ និងទំនុកចិត្តរយៈពេលវែងជាមួយម្ចាស់គេហដ្ឋានផងដែរ។
បុរី មេគង្គ លែន ជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានដែលពោរពេញដោយបទពិសោធ និងជាក្រុមហ៊ុនដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជាក្នុងការសាងសង់គេហដ្ឋានរចនាបថម៉ូដក្លាស៊ីកបែបអឺរ៉ុប និងគេហដ្ឋានរចនាបថម៉ូដទាន់សម័យដែលមាន 3 គម្រោងដូចជា៖ 1. «ឌឹ មេគង្គ រ៉ូយ៉ាល់» ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ 6A, 2. «ហ្គោលឌិន អាវិននូ» ជាគម្រោងគេហដ្ឋានរចនាបថម៉ូតទាន់សម័យ ស្ថិតនៅផ្លូវ 2011 និង 3. «មេគង្គ ស៊ីធី» ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ 6A។
បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!
សម្រាប់អតិថិជនថ្មីដែលមានបំណងចុះឈ្មោះចូលរួមកម្មវិធី អាចចុះឈ្មោះតាមរយៈតំណភ្ជាប់៖
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនង៖
ទូរស័ព្ទ៖ 061 955 999
Telegram៖ https://t.me/mekongland
ឆាតសួរព័ត៌មាន៖ https://t.me/MekongLand_Hotline




