សម្តេច ហ៊ុន សែន សម្រេចលុបរាល់លិខិតអនុញ្ញាតធ្វើការដោះដូរនិងអភិវឌ្ឍន៍ព្រៃក្បែរភ្នំតាម៉ៅ

សង្គម​និង​សេដ្ឋកិច្ច

សម្តចតេជោ ហ៊ុន សែន សម្រេចលុបចោលទាំងអស់នូវរាល់ការអនុញ្ញាតិឱ្យធ្វើការដោះដូរនិងអភិវឌ្ឍ ដើម្បីរក្សាព្រៃនៅក្បែរភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារលើទំព័រហ្វេសប៊ុកផ្លូវការនោព្រឹកថ្ងៃអាទិត្យ ទី៧សីហា នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា៖ ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើន
មករាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅ ទោះបីក្រសួងកសិកម្មបានពន្យល់ថា សួនសត្វភ្នំតាម៉ៅមិនមានប៉ះពាល់ក៍ដោយ។

សម្តេចតេជោបន្តថា ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរាជរដ្ឋាភិបាលសម្តេចសូមចេញបញ្ជា៖ ១.លប់ចោលទាំងអស់នូវរាល់ការអនុញ្ញាតិឱ្យយធ្វើការដោះដូរនិងអភិវឌ្ឍ។ ២.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្ម។ ៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវ
បញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ៕