បន្ទាប់ពីបញ្ចប់ភារកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ នៅកម្ពុជានៅរសៀលថ្ងៃទី ១៣ វិច្ឆិកានេះ ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានធ្វើការចាកចេញភ្លាមៗនៅវេលាម៉ោង ៤ និង ៥៥ នាទីល្ងាច ទៅកាន់កោះបាលី ប្រទេសឥណ្ឌូណេស៊ីត្រៀមចូលរួមកិច្ចប្រជុំកំពូល G20 ទៀត។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
យោងតាមការបង្ហោះសារនៅលើគណនី Instagram ផ្លូវការរបស់មេដឹកនាំអាមេរិកបានឲ្យដឹងថា លោកនឹងអញ្ជើញទៅដល់ដែនកោះបាលី ដែលជាកន្លែងនៃកិច្ចប្រជុំកំពូលខាងលើ នៅវេលាម៉ោង ៩ និង ៣០ នាទីយប់នេះ។
សូមជម្រាបដែរថា កិច្ចប្រជុំកំពូល G20 នឹងចាប់ផ្ដើមធ្វើឡើងរយៈពេល ២ ថ្ងៃគឺ ថ្ងៃទី ១៥ និង ១៦ វិច្ឆិកា ដែលមានឥណ្ឌូណេស៊ីជាម្ចាស់ផ្ទះ៕