ក្មេងស្រីបង្កើតមាតិកាល្បីក្នុងបណ្តាញសង្គមម្នាក់ទទួលសញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មពីអាមេរិក

កម្សាន្ត

ស្រ្តីវ័យក្មេង ជា ស្រីនា ដែលជាអ្នកបង្កើតមាតិកាទាក់ទងនឹងសម្រស់បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកល្បីឈ្មោះ ទទួលសញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៅសហរដ្ឋអាមេរិកពីសាកលវិទ្យាល័យ អារីហ្សូណា (The University of Arizona) នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​វ័យ​ត្រឹម​តែ ២១​ឆ្នាំ​ យុវតី ជា ស្រី​នា បានបង្ហោះលើបណ្តាញសង្គមហ្វេសបុកក្នុងន័យដើមយ៉ាងដូច្នេះថា៖ «យំបោកក្បាលម្តងៗ​ ដោយសារធ្វេី Assignment អត់ចេញភ័យផង​ យំផង​ដោយសារដាច់ internet ពេល quiz រត់ចេញពីថតមកប្រលងក៏មាន​ ខឹង​ខ្លួន​ឯង​ដោយសារ​អត់យល់មេរៀនក៏មានរៀនផង​ ធ្វើ​ការផង​ ពិន្ទុ​ក៏មិនពូកែដូចមុន​ ខ្ញុំ​មិនដែល​គិត​ថាខ្ញុំនឹងរៀនចប់ទេ តែបន្ទាប់ពីស្ត្រេសអស់រយៈពេល ៤ឆ្នាំចុងក្រោយខ្ញុំធ្វេីបានហេីយ»

ស្រីនា បន្តថា Graduation still feel like a very long dream to me but in the end I made it.

ជា ស្រីនា គឺជាកូនស្រីត្រកូលអភិជនមួយរស់នៅភ្នំពេញ ហើយកំពុងជោគជ័យក្នុងមុខជំនួញក្នុងវិស័យសម្អាងការ និងកាត់ដេរ ឈ្មោះ «ប្រណិតនារី»។ ស្រីនា សិស្ស​ឆ្នើម​និទ្ទេស A ជា​អ្នក​គ្រប់គ្រង​សម្អាង​ការ​ប្រណីត​នារីរបស់ម្តាយនាងផង ហើយក៏ជា​អ្នកបង្កើត​មាតិកា​ទាក់ទង​ទៅ​នឹង​សម្រស់​ផង និង​ជា​សិស្ស​ផ្នែក​អាជីវកម្ម​ផង។

ស្រីនា ត្រូវបានយុវជនចាត់ទុកជាស្រ្តីវ័យក្មេងពោរពេញដោយសមត្ថាភាព ក្នុងការច្នៃប្រឌិតបង្កើតមាតិកាកម្សាន្ត និងសម្រស់ ព្រមទាំងជាអ្នកគ្រប់គ្រងដឹកនាំមុខជំនួញបន្តវេនពីអ្នកម្តាយរបស់នាងឲ្យទទួបាននូវភាពជោគជ័យល្បីល្បាញកក្រើកប្រទេសក្នុងពិភពសិល្បៈ ដែលមានតារាជួរមុខស្រីបុរសតែងតែចូលរួមថតប្រម៉ូតឲ្យសម្អាងការ ប្រណិតនារី។

លើសពីនេះ ស្រីនាក៏ធ្លាប់បានចូលរួមសម្តែងថតស្ព័តពាណិជ្ជកម្មឲ្យធនាគារដ៏ពេញនិយម ABA ផងដែរ៕

0 Shares